ក្រុមហ៊ុន LG សម្រេចផ្លាស់ប្តូរទីតាំងទៅកាន់ប្រទេសវៀតណាមវិញ ក្រោយបិទបិទរោងចក្រផលិតទូរសព្ទនៅកូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖ LG នឹងបញ្ឈប់ការផលិតទូរសព្ទដៃស្មាតហ្វូននៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយនឹងផ្លាស់ប្តូររោចក្ររបស់ខ្លួនទៅកាន់ប្រទេសវៀតណាមវិញ ស្ថិតក្នុងគោលបំណងស្ដាផលិតកម្មឡើងវិញ ស្របពេលដែលក្រុមហ៊ុនខ្លួនកំពុងប្រឈមមុខនឹងការថយចុះនៃតម្រូវការជាសកល នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន LG Electronics។

 

បើតាមសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុន LG បានបញ្ជាក់ថា ការផ្លាស់ប្ដូរផលិតកម្មនឹងជួយបង្កើនសមត្ថភាពផលិតទូរសព្ទដៃស្មាតហ្វូនប្រចាំឆ្នាំនៅក្នុងប្រទេសវៀតណាមប្រមាណ៨៣ភាគរយ ឬ ផលិតបានទូរសព្ទដៃ១១លានគ្រឿងចាប់ពីឆមាសទី២ នៃឆ្នាំ២០១៩នេះ ខណៈកម្មករ៧៥០នាក់នៅឯរោងចក្រប្រចាំប្រទេសកូរ៉េខាងត្បូង នឹងត្រូវបានផ្លាស់ប្ដូរទៅកាន់រោងចក្រផលិតសម្ភារអេឡិចត្រូនិកប្រើប្រាស់នៅក្នុងផ្ទះវិញ។

សូមបញ្ជាក់ថា LG គឺជាក្រុមហ៊ុនអេឡិចត្រូនិកធំមួយ ដែលជាប់ចំណាប់ថ្នាក់លេខ៣ នៅក្នុងទីផ្សារស្មាតហ្វូននៅសហរដ្ឋអាម៉េរិក កាលពីត្រីមាសទី៣ ឆ្នាំ២០១៨ ប៉ុន្តែពាណិជ្ជកម្មទូរសព្ទដៃស្មាតហ្វូនបានធ្វើឱ្យក្រុមហ៊ុនមួយនេះ ខាតបង់ប្រាប់ជាច្រើននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner