សាលាជាច្រើនក្នុងរាជធានីភ្នំពេញចាប់ផ្ដើមប្រមូលផលបន្លែផ្ដល់ជូនវីរកងទ័ព វីរនគរបាល និងជនភៀសសឹក

ភ្នំពេញ៖បន្លែសុវត្ថិភាព បន្លែសរីរាង្គ ដែលផ្ដួចផ្ដើមបំផុសចលនា ដាំដុះនៅតាមវត្ត តាមផ្ទះ តាមសាលារៀន និងតាមសហគមន៍ ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នង ការសមាគមកាយឫទ្ធិនារីកម្ពុជា បានចាប់ផ្ដើមប្រមូលផល​ជា​បណ្ដើរៗ ​ហើយ ដើម្បីយកទៅផ្ដល់ជូនដល់វីរកងទ័ពជួរមុខ វីរនគរបាលនិងប្រជាពលរដ្ឋបន្តភៀសសឹកនៅតាមជំរំសុវត្ថិភាព ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សា នុសិស្ស និងប្រមូលផលបន្លែក្នុងចលនា “យើងរួម​គ្នាដើម្បីជាតិ!” នៅសាលាបឋមសិក្សាភ្នំពេញថ្មីកាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មាន ប្រសាសន៍ថា លោកជំទាវមានមោទនភាព និងរំភើបយ៉ាងក្រៃលែង ចំពោះចលនាការដាំបន្លែ ដើម្បីគាំទ្រ​ដល់វីរកងទ័ព វីរនគរបាលជាតិ និងជនភៀសសឹក ត្រូវបានធ្វើនៅទូទាំងប្រទេស ក្រោមស្មារតីស្នេហា ជាតិ និងខ្មែរតែមួយ ។

លោកជំទាវបណ្ឌិត បានថ្លែងអំណរព្រះគុណព្រះសង្ឃ អាជ្ញាធររាជ ធានីខេត្ត សាលារៀន វត្តអារាម និងសហគមន៍ជាដើម រួមទាំងសិស្សា នុសិស្ស ដែលបានចូលរួមក្នុងចលនា “យើងរួមគ្នាដើម្បីជាតិ” ដើម្បីដាំបន្លែជូនដល់វីរកងទ័ព ដែលកំពុងឈរ​ការពារបូរណភាព ទឹកដី ក៏ដូចជាជនភៀសសឹក ដើម្បីឱ្យពួកគាត់មានបន្លែស្រស់ បរិភោគ ហើយជាបន្លែសុវត្ថិភាព​ជំនួយដល់​សុខភាព ។

បើតាមសេចក្តីបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ នៅរាជធានីភ្នំពេញមានសាលារៀនជាង១៧០កន្លែង បាន ចូលរួមក្នុងចលនាដាំបន្លែ សម្រាប់ផ្ដល់ជូនវីរកងទ័ព វីរនគរបាល និងប្រជាពលរដ្ឋភៀសសឹក។បន្លែដែលប្រមូលបាន​នៅ​ថ្ងៃនេះ នឹងត្រូវនាំទៅផ្ដល់ជូនពួកគាត់ភ្លាមៗ ។

នាយកសាលាបឋមសិក្សាភ្នំពេញថ្មី និងនាយកសាលាបឋម សិក្សា គោកបញ្ជាន់ បានឱ្យដឹងថា បន្ទាប់ពីមានការបំផុសចលនា ដែលផ្ដួច ផ្ដើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងនាមថ្នាក់ដឹកនាំសាលា ក៏បានរួមគ្នាជាមួយ​លោក​គ្រូអ្នកគ្រូ ដឹកនាំសិស្សានុសិស្ស ដាំបន្លែសុវត្ថិភាព ដើម្បីផ្ដល់ជូន វីរកងទ័ព វីរនគរបាល និងជនភៀសសឹក ជាមួយនឹងទឹក​ចិត្ត សាមគ្គីជាតិ ។លោកអះអាងថាសមរភូមិក្រោយនៅតែឈរគាំទ្រ និងលើកទឹកចិត្តជានិច្ច ។

គប្បីជម្រាបជូនថា ចលនាការដាំបន្លែនេះ មិនត្រឹមតែធ្វើនៅ តាម សាលារៀន ទូទាំងប្រទេសប៉ុណ្ណោះទេ គឺមាននៅក្នុងវត្តអារាម សហគមន៍ ខណៈនៅតាមជំរំភៀសសឹកមួយចំនួន អាជ្ញាធរខេត្តក៏ បានបំផុសឱ្យមានការដាំបន្លែផងដែរ ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner