បណ្តាំ វីរៈភាពកងទ័ព

អត្ថបទដោយ៖
ឆាយ រត្ថា
  • បើសិនខ្ញុំ​ស្លាប់​ នៅក្នុង​សមរភូមិ​ សូមយកសព​ខ្ញុំ​ ដាក់​កក្នុងមជ្ឈូសា ហើយដាក់គ្រឿងឥស្សរ​យសលើ​ទ្រូង​ខាង​ស្ដាំ​ និងកុំភ្លេចយកទង់ជាតិគ្របសពខ្ញុំផង ព្រោះខ្ញុំបានបំពេញភារកិច្ច និងពលីជីវិត គឺដើម្បីមាតុភូមិជាទីស្រលាញ់បំផុតនៃខ្ញុំ ។
  • ពេលយក​សពដល់ផ្ទះ​ ជួយប្រាប់​ឪពុកម្ដាយខ្ញុំថា​ “កូនប្រុសម្នាក់នេះបាន​ប្រឹង​អស់​ពីសមត្ថភាព​ហើយ​” ហើយប្រាប់​ បងប្អូន និងកូនៗខ្ញុំថា​ “ឱ្យខិត​ខំប្រឹង​រៀន​សូត្រ​ ព្រោះ​បង​ប្រុស និងឪពុកម្នាក់នេះ មិនអាចត្រលប់មកវិញបានទៀតឡើយ និងមើលថែឪពុកម្តាយជំនួសផង”
  • ប្រាប់មនុស្សដែលខ្ញុំស្រឡាញ់ថា “កុំយំ ព្រោះ​មនុស្សប្រុសម្នាក់នេះ កើតមក គឺដើម្បីបម្រើ​ និង​ហ៊ានពលី ដើម្បី​ប្រទេស​ជាតិ​ និងប្រជាជនខ្មែរ” ។

✍️ Bron Sambor

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner