ខ្មាន់កាំភ្លើង២នាក់ដែលសង្ស័យជាបណ្តាញក្រុមភេវរកររដ្ឋអ៊ីស្លាម ISIS ត្រូវប៉ូលិសស្រីលង្កាបាញ់សម្លាប់

ស្រីលង្កា៖ ខ្មាន់កំាភ្លើង០២នាក់ដែលសង្ស័យជាបណ្តាញក្រុមភេវរកររដ្ឋអ៊ីស្លាម ISIS ត្រូវបានកម្លាំងយោធាស្រីលង្កាបាញ់សម្លាប់នៅក្នុងប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុកមួយនៅលើប្រទេសដីកោះមួយនេះ បន្ទាប់ពីកើតមានករណីវាយប្រហារភេរវកម្មដោយបំផ្ទុះគ្រាប់បែកកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ផ្តាច់ជីវិតមនុស្ស២៥៣នាក់នៅសណ្ឋាគារ និងវិហារគ្រិស្ដជាច្រើនក្នុងទីក្រុងកូឡុំបូ និងនៅទីក្រុងបាត់ធីខាឡាវ។

គិតមកទល់ពេលនេះ ជនសង្ស័យសរុប៧៤នាក់ ត្រូវបានចាប់ខ្លួនដើម្បីសួរចម្លើយ ហើយបច្ចុប្បន្នអាជ្ញាធស្រីលង្កាកំពុងបន្តការស៊ើបអង្កេតថាតើក្រុមភេរវករ ISIS ពិតជានៅពីក្រោយសកម្មភាពវាយប្រហារកាលពីថ្ងៃអាទិត្យ ដូចការអះអាងរបស់ពួកគេដែរ ឬយ៉ាងណា? ខណៈពួកឧទ្ទាមក្នុងតំបន់ហៅថា ហ្សាម៉ាអាត ថូវីត ត្រូវបានរដ្ឋាភិបាលស្រីលង្កាចោទប្រកាន់ថា ជាអ្នកប្រព្រឹត្ត។

យ៉ាងណាមិញ ការបង្ក្រាបយ៉ាងក្តៅគគុកខាងលើនេះ ធ្វើឡើងនៅអំឡុងដែលប៉ូលិស និងយោធាស្រីលង្កាត្រូវបានបញ្ជាឲ្យសហការគ្នា ដើម្បីតាមប្រមាញ់ជនសង្ស័យទាំងអស់ដែលមានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្ម ដែលបានបង្កចលាចលក្នុងប្រទេស និងប៉ះពាល់យ៉ាងធ្ងន់ដល់ផ្នែកសន្តិសុខ និងវិស័យសេដ្ឋកិច្ច-ទេសចរណ៍ថែមទៀតនោះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner