អ៊ីរ៉ង់ ថា ស្លាប់មនុស្ស៥ពាន់នាក់ អំឡុងបាតុកម្ម ២០ថ្ងៃ

តេហេរ៉ង់ ៖ មន្ត្រីអ៊ីរ៉ង់ បានប្រាប់សារព័ត៌មាន រយធឺ កាលពីថ្ងៃអាទិត្យថា មនុស្ស ៥,០០០ នាក់បានស្លាប់ ក្នុងបាតុកម្ម ប្រមាណ២០ថ្ងៃមកនេះ។

ប្រភពថា អ្នកបាត់បង់ជីវិត រួមទាំងកងកម្លាំងសន្តិសុខប្រហែល ៥០០នាក់ នៅក្នុងបាតុកម្ម ទូទាំងប្រទេស។

គួរបញ្ជាក់ថា បាតុកម្មដែលផ្ទុះឡើង តាំងពីថ្ងៃទី២៨ ខែធ្នូ គឺជាភាពចលាចលដ៏សាហាវបំផុតចាប់តាំងពីបដិវត្តន៍ឥស្លាមឆ្នាំ១៩៧៩។

មេដឹកនាំកំពូល លោក Ayatollah Ali Khamenei បានទទួលស្គាល់ថា មាន «មនុស្សស្លាប់រាប់ពាន់នាក់» ប៉ុន្តែបានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថាជាអ្នករៀបចំអំពើហិង្សានេះ។

ទន្ទឹមនឹងនេះ ស្ថាប័នតុលាការបានបង្ហើបថា ក្រុមបាតុករខ្លះអាចនឹងប្រឈមមុខនឹងទោសប្រហារជីវិត។

អ្នកនាំពាក្យតុលាការ លោក Asghar Jahangir បានព្រមានថា សកម្មភាពមួយចំនួនត្រូវបានចាត់ទុកថា ជាបទល្មើស ដែលត្រូវតែផ្តន្ទាទោសប្រហារជីវិត តាមច្បាប់ឥស្លាម៕

ប្រភព រយធឺ ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner