អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ចំពោះគ្រួសារយុទ្ធជនពលី

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ចំពោះគ្រួសារយុទ្ធជនពលី និងបានធ្វើការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ មទាំងមានការគិតគូររហូតដល់មានការបង្កើតមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីថែមទៀតផង។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់ផ្ទះថ្មីចំនួ ៤ខ្នង ជូនដល់គ្រួសារវីរកងទ័ពពលី។ ក្នុងនោះផ្ទះថ្មីមួយខ្នងត្រូវបានប្រគល់ជូនក្រុមគ្រួសាររស់នៅក្នុងខេត្តត្បូងឃ្មុំ និងផ្ទះថ្មី ៣ខ្នងទៀតប្រគល់ជូនក្រុមគ្រួសារនៅក្នុងខេត្តកំពង់ចាម។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា អ្វីដែលគួរឱ្យកត់សម្គាល់រយៈពេលចុងក្រោយនេះ សកម្មភាពដ៏លេចធ្លោមួយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នីហ៊ុន ម៉ាណែត បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើគ្រួសារយុទ្ធជនពលី វីរយុទ្ធជនរងរបួសដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ វីរកងទ័ពដែលកំពុងតែឈរជើងនៅជួរមុខ និងជនភៀសឹក។ ការយកចិត្កដាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នីហ៊ុន ម៉ាណែត សបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព វីរនគរបាលជាតិ ដែលបានបូជាជីវិតដើម្បីការពារបូរណភាបទឹកដី និងនាំមកនូវសន្តិភាពជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋខ្មែរគ្រប់រូប៕
ដោយ៖ពលជ័យ

ads banner