គ្រូជម្រើសជាតិថៃថា នឹងរៀបចំក្បួនលេងឲ្យដូច អ៊ុយរូហ្គាយ ដើម្បីឈរលេខ១ នៅអាស៊ានឡើងវិញ

អត្ថបទដោយ៖
ហេង វណ្ណា

គ្រូបង្គោលជម្រើសជាតិថៃថា នឹងរៀបចំក្បួនលេងឲ្យមានលក្ខណៈស្រដៀងនឹងក្បួនលេងរបស់ អ៊ុយរ៉ាហ្គាយ ដើម្បីត្រៀមជើងប្រយុទ្ធក្នុងព្រឹត្តិការណ៍ King Cup ២០១៩ និងការប្រកួតជម្រុះជុំទី២ នៃព្រឹត្តិការណ៍ FIFA World Cup ២០២២ ប្រទេសកាតាផងដែរ។ បើតាមប្រភពពីសារព័ត៌មានជាច្រើនក្នុងប្រទេសថៃផ្ទាល់ ក្រោយពីសហព័ន្ធបាល់ទាត់ថៃបរាជ័យ ក្នុងការនាំយកគ្រូជាជនជាតិអឺរ៉ុប ដែលមានសមត្ថភាពគួរសមមកបង្វឹកឈុតធំខ្លួនបាន ពេលនេះសហព័ន្ធបាល់ទាត់ថៃ នៅតែផ្តល់សេចក្តីទំនុកចិត្តដល់គ្រូ Sirisak  Yodyardthai ឲ្យដឹកនាំបណ្តោះ អាសន្នបន្ត។

ក្រោយការវិលត្រឡប់មកពីប្រទេសចិន គ្រូបង្វឹកថៃខាងលើនេះ បានឲ្យដឹងថា ក្រោយបញ្ចប់ការប្រកួតលោក Oscar Tabarez (គ្រូបង្គោលជម្រើសជាតិអ៊ុយរ៉ាហ្គាយ) បានចែករំលែកបទពិសោធន៍ជាច្រើនដល់ខ្ញុំ។ គាត់បានប្រាប់ខ្ញុំថា ជម្រើសជាតិថៃ គួរតែរកផ្លូវមួយ ឬទម្រង់លេងមួយដែលសមស្របនឹងខ្លួនឯង ដូចនូវអ្វីដែល អ៊ុយរ៉ាហ្គាយ ធ្វើដូច្នេះដែរ។ ទោះយ៉ាងណាក៏ដោយ យើងមិនអាចប្រៀបធៀបរវាង ថៃ និងអ៊ុយរ៉ាហ្គាយឡើយ ព្រោះគេជាក្រុមជើងឯកពិភពលោក២សម័យកាល ប៉ុន្តែអនាគតពួកយើងនឹងខិតខំប្រឹងប្រែងអភិវឌ្ឍន៍។
 
សូមបញ្ជាក់ លោក Sirisak Yodyardthai ត្រូវបានតែងតាំងបណ្តោះអាសន្ន ក្នុងការដឹកនាំក្រុមជម្រើសថៃ តាំងពីព្រឹត្តិការណ៍ AFC Asian Cup ២០១៩មកម្ល៉េះ និងមកទល់បច្ចុប្បន្នដឹកនាំបាន៥ប្រកួត ឈ្នះ២ លើប៉ារែន ១-០ និងចិន ១-០, ចាញ់២ដងក្រោមថ្វីជើង ចិន ១-២ និងអ៊ុយរូហ្គាយ ០-៤ ព្រមទាំងធ្លាប់ស្មើរ១ ដងជាមួយ អារ៉ាបប៊ីសាអ៊ូឌីត ១-១៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner