អគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូកម្ពុជា អះអាងថា ការបន្ថែមព្រឹត្តិការណ៍ ប្រកួតឲ្យបានច្រើនដងក្នុង១ឆ្នាំៗ ជាយុទ្ធសាស្រ្តសម្រួចធនធាន ត្រៀមប្រជែងជើងឯកពិភពលោក

អត្ថបទដោយ៖
Kien Sereyvuth

អគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូកម្ពុជា លោក គង់ ចាន់ទីណា បានបញ្ជាក់ថា សហព័ន្ធកីឡាហាប់គីដូបានមើលឃើញពីសន្ទុះនៃការវិឌ្ឍរីកចម្រើន ទាំងការចូលរួម និងសមត្ថភាពអត្តពលិក ខណៈការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធសិល្ប៍ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ដែលរៀបចំដោយអង្គភាពកីឡានគរបាលជាតិ កាលពីកន្លងទៅថ្មីនេះ អត្តពលិករីកចម្រើនផ្នែកសមត្ថភាពខុស ពីលើកទី១ ប្រមាណជា៧៥%។

លោកអះអាងថា តាមរយៈការវិឌ្ឍរីកចម្រើនសមត្ថភាពនេះ សហព័ន្ធនឹងបង្កើតព្រឹត្តិការណ៍ប្រកួតធ្វើតេសសមត្ថភាពឲ្យបានច្រើនដងបន្ថែមទៀត ក្នុងមួយឆ្នាំៗដើម្បីសម្រួចសមត្ថភាពអត្តពលិកត្រៀមបញ្ជូនទៅចូលរួមនៅ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាហាប់គីដូ ជើងឯកពិភពលោក។ អគ្គលេខាធិការរូបនេះ បន្ថែមថា បើអត្តពលិកមានការខិតខំប្រឹងប្រែង ដូចបច្ចុប្បន្ននេះ យ៉ាងយូរ២ឆ្នាំទៀតប៉ុណ្ណោះ អត្តពលិកកីឡាហាប់គីដូ មានលទ្ធភាពយកមេដាយពីការប្រកួតជើងឯកពិភពលោកមកជូនកម្ពុជាជាក់ជាមិនខាន។

សូមបញ្ជាក់ថា ទោះបីកីឡាហាប់គីដូ ពុំមានសកម្មភាពប្រកួតនៅក្រៅប្រទេសជាញឹកញាប់ដូចប្រទេសកីឡាផ្សេងទៀតមែន ប៉ុន្តែសហព័ន្ធក៏ខិតខំពង្រឹងខ្លួនយ៉ាងល្អប្រសើរ ក្នុងការបណ្តុះធនធានដើម្បីបន្តវេន៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner