វៀតណាមប្រកាសតែងតាំងគ្រូសញ្ជាតិជប៉ុនឲ្យបង្វឹកឈុត U16 និង U19 ជម្រើសជាតិនារី

អត្ថបទដោយ៖
Kien Sereyvuth

ក្រៅពីគ្រូបង្គោលឈុតធំវៀតណាម ដែលមានសញ្ជាតិកូរ៉េខាងត្បូង ពេលនេះសហព័ន្ធ បាល់ទាត់វៀតណាមផ្តល់សេចក្តីទំនុកចិត្តតែងតាំងគ្រូបង្គោលឈុត U16 និង U19 ជម្រើសជាតិនារី ដែលមានសញ្ជាតិមកពីតំបន់អាស៊ីខាងកើតដដែលគឺ លោក Ijiro Akira ជាជនជាតិជប៉ុន ។

លោក Ijiro Akira មានបទពិសោធន៍ក្នុងវិស័យបាល់ទាត់ក្នុងនាមជាគ្រូបង្វឹក និងជំនួយការ គ្រូបង្វឹកជាង១០ឆ្នាំមកហើយ ។ មុនឈានជើងមកកាន់តំណែងនេះ រូបលោកក៏មានទំនាក់ទំនងក្នុង វិស័យបាល់ទាត់វៀតណាមជាយូរមកហើយដែរ ដោយកាលពីដំបូងជាក្រុមប្រឹក្សាផ្តល់យោបល់ឲ្យ សហព័ន្ធបាល់ទាត់វៀតណាមផងដែរ ។

ចំពោះព្រឹត្តិការណ៍ដំបូង ដែលរូបលោកនឹងត្រូវរៀបចំប្រកួតនោះគឺ ពានរង្វាន់បាល់ទាត់នារី កម្រិតក្រោម១៥ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលនឹងរៀបចំឡើងនៅប្រទេសថៃ នាខែឧសភាខាង មុខនេះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner