កម្ពុជានឹងមានបាតុភូតចុះអ័ព្ទរហូតដល់ចុងខែមករា
ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅតំបន់ទំនាបកណ្តាលខាងត្បូង តំបន់ខ្ពង់រាប តំបន់ជួរភ្នំ តំបន់សមុទ្រ និងតំបន់មាត់សមុទ្រ នឹងមានសីតុណ្ហភាពចុះត្រជាក់ ហើយនឹងមានបាតុភូតចុះអ័ព្ទ។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បាតុភូតទាំងនេះនឹងកើតឡើងនៅពេលយប់ និងពេលព្រឹក ហើយវានឹងរលាយបាត់ទៅវិញនៅម៉ោង៩ព្រឹក។
ក្រសួងដដែលបញ្ជាក់ថា ការចុះអ័ព្ទនេះអាចបង្កការរំខានដល់អ្នកដំណើរដែលលំបាកក្នុងងការមើលឃើញពីចម្ងាយ។ យ៉ាងណាក៏ដោយក្រសួងធនធានទឹក មិនបានបញ្ជាក់ពីមូលហេតុដែលបង្កឱ្យមានបាតុភូតទាំងនេះនោះទេ។
សេចក្តីជូនដំណឹងដាច់ដោយឡែកមួយទៀតរបស់ក្រសួងធនធានទឹក ឱ្យដឹងថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ទូទាំងប្រទេសកម្ពុជានឹងមានសីតុណ្ហភាពមធ្យមអប្បបរមាចន្លោះ១៧ ទៅ១៩អង្សារ និងសីតុណ្ហភាពមធ្យមអតិបរមាចន្លោះ២៩ទៅ៣០អង្សារ។
ស្ថានភាពទាំងនេះកើតឡើងដោយសារកម្ពុជានៅតែទទួលរងនូវព្យុះទី១ ឈ្មោះ ណូកាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា។
ដោយឡែកនៅតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ទ្រាក់គ្រប់ដណ្តប់លើដីផ្ទៃដី១០ភាគរយ ហើយរលកសមុទ្រអាចនឹងមានកម្ពស់អប្បបរមា០,៥០ម៉ែត្រ និងកម្រិតអតិបរមា១ម៉ែត្រ៕

សៅ សុខអេង