វៀតណាមកើប ៣,៨ពាន់លានដុល្លារ ពីការនាំចេញទុរេន ឆ្នាំមុន

ហាណូយ ៖ វៀតណាមនាំចេញទុរេន បានតម្លៃ ៣,៨៦ពាន់លានដុល្លារ កាលពីឆ្នាំមុន កើនឡើង ជាង២០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន VNexpress កាលពីថ្ងៃចន្ទ។

លោក Dang Phuc Nguyen អគ្គលេខាធិការ នៃ សមាគមផ្លែឈើ និងបន្លែ វៀតណាម ចាត់ទុកកំណើន នៃការនាំចេញទុរេន ព្រោះតែ សមត្ថភាពរបស់អាជីវកម្ម ក្នុងការសម្របខ្លួន ទៅនឹងគុណភាព តឹងរ៉ឹង និងតម្រូវការផ្សេងៗទៀត ដែលកំណត់ ដោយទីផ្សារមួយចំនួន។ យ៉ាងណា លោកបានបន្ថែមថា ដើម្បីទ្រទ្រង់កំណើន ពួកគេត្រូវតែបន្តផ្តោតលើការគ្រប់គ្រង និង ស្វែងរកទីផ្សារថ្មីៗ។

ប្រទេសចិន នៅតែជាទីផ្សារដ៏ធំបំផុត ដោយសារពិធីសារចុះហត្ថលេខា កាលពីឆ្នាំមុន ដែលអនុញ្ញាតឱ្យនាំចេញទុរេនកក និង ដូងស្រស់។ ការនាំចេញទៅកាន់សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងអឺរ៉ុប មានការកើនឡើងយ៉ាងខ្លាំង នេះបើតាមប្រភពដដែល។

រហូតមកដល់ពេលនេះ ផ្លែឈើប្រភេទនេះ គឺជាទំនិញនាំចេញកំពូល នៃ ផ្លែឈើ ឬ បន្លែ ដែលគ្របដណ្តប់ ជាង ៤៥% នៃ ចំនួនសរុប ដែលមានតម្លៃ ៨.៥៦ពាន់លានដុល្លារ ។ បន្ទាប់ពីទុរេន គឺជា ដូងស្រស់ និង ផ្លែស្រកានាគ នេះបើយោងតាមទិន្នន័យគយវៀតណាម៕

ប្រភពពី VNexpress ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner