រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជា អញ្ជើញនាំរដ្ឋមន្រ្តីក្រសួងកសិកម្ម និងបរិស្ថានប្រជាមានិតឡាវ ធ្វើដំណើរទស្សនកិច្ច នៅរោងចក្រខនហ្វីរេល រាជធានីភ្នំពេញ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញនាំឯកឧត្តមបណ្ឌិត Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្មនិងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ធ្វើដំណ់រទស្សនកិច្ច នៅរោងចក្រខនហ្វីរេល រាជធានីភ្នំពេញ។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូប បានអញ្ជ់ញពិនិត្យពីខ្សែច្រវាក់ផលិតកម្មនៃរោងចក្រទាំងមូល និងស្វែងយល់បន្ថែមពីផលិតផលសម្រេចរបស់រោងចក្រខនហ្វីរេល ដែលធ្វើឡើងពីកសិផលសក្តានុពលកម្ពុជាជាច្រើន ប្រកបដោយគុណភាពល្អ សុវត្ថិភាពអនាម័យខ្ពស់ រសជាតិឆ្ងាញ់ និងល្អប្រសើរសម្រាប់សុខភាព ខណៈផលិតផលទាំងនេះសុទ្ធសឹងតែឆ្លងកាត់ការពិសោធន៍ មានការទទួលស្គាល់ និងវាយតម្លៃច្បាស់លាស់មុននឹងដាក់លក់លើទីផ្សារ និងនាំចេញទៅក្រៅប្រទេស។

តមក នារសៀលថ្ងៃដដែល ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តអញ្ជើញឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្មនិងបរិស្ថានឡាវ ធ្វើដំណើរទស្សនកិច្ច នៅរោងចក្រហ្គោលដេនរ៉ាយស៍(Golden Rice) ខេមបូឌា ខូអិលធីឌី ស្ថិតនៅខេត្តកំពង់ស្ពឺ។

ក្នុងការចុះពិនិត្យនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូប បានអញ្ជើញចុះពិនិត្យពីការកែច្នៃស្រូវអង្ករ ចាត់តាំងពីដំណាក់កាលដំបូង សម្ងួត កិន ការគ្រប់គ្រងគុណភាព វេចខ្ចប់ជាផលិតផលសម្រេច សម្រាប់ដាក់លក់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ប្រកបដោយគុណភាព ស្តង់ដាអនាម័យ និងសុវត្ថិភាពខ្ពស់៕

ប្រភព៖ក្រសួងកសិកម្ម

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner