នាយករដ្ឋមន្ត្រីកម្ពុជាថ្លែងប្រាប់ពិភពលោកនូវផលប្រយោជន៍របស់កម្ពុជាទទួលបានពីផ្លូវមួយ ខ្សែក្រវាត់មួយ
ចិន៖ វេទិកាខ្សែក្រវាត់និងផ្លូវ ដែលជាយុទ្ធសាស្ត្រក្នុងការពង្រីកទំនាក់ទំនងរបស់រដ្ឋាភិបាលក្រុងប៉េកាំងជាមួយ នឹងសកលលោក បានចាប់ដំណើរការហើយនៅថ្ងៃទី២៦មេសា។វេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២នៅទីក្រុង ប៉េកាំងនាពេលនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ, រៀបចំអនាគតចែក រំលែកនិងកាន់តែភ្លឺស្វាង»។ គម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ One Belt, One Road គឺជាគំនិតផ្តួចផ្តើមនៃ ខ្សែយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច ដាក់ចេញដោយ រដ្ឋាភិបាលចិនពាក់ព័ន្ធនឹងគម្រោងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគនៅក្នុង ប្រទេសចំនួន ១៥២ និងអង្គការអន្តរជាតិជាច្រើននៅទ្វីបអឺរ៉ុប, អាស៊ី, អាស៊ីបូព៌ា, អាមេរិកឡាទីន និងអាហ្រ្វិក។ ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិនឯកឧត្តម ស៊ី ជីនភីង បានប្រកាសពីយុទ្ធ សាស្រ្តនេះលើកដំបូងក្នុង អំឡុងពេលធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឥណ្ឌូនេស៊ីនិងប្រទេសកាហ្សាក់ស្ថាននៅក្នុងឆ្នាំ២០១៣។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន ក្នុងសុន្ទរកថាបើកក្នុងថ្ងៃដំបូងនេះ បានមានប្រសាសន៍ថាកោតសរសើរចំពោះ គម្រោងផ្លូវនិងខ្សែក្រវាត់ដាកចេញដោយមេដឹកនាំនៃប្រទេសចិន ដែលបានធ្វើអោយប្រទេសដែលស្ថិតក្នុងរបត់ នៃយុទ្ធសាស្ត្រសេដ្ឋកិច្ចនេះ មានការរីកចំរើន ជាក់ស្តែងគឺកម្ពុជា (ពី៦និង៥២ដល់១០និង៣៣) សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅក្នុងយុគសម័យឌីជីថល ពិភពលោកទាំងមូលលែងបែង ចែក ជាទ្វីបទៀតហើយៗ យើងទាំងអស់គ្នារស់នៅយ៉ាងកៀកបង្កើយ ដោយរួមសុខរួមទុក្ខ ហើយសម្តេចបានយល់ថា មានតែការខិតខំប្រឹងប្រែង ដើម្បីកសាងវាសនារួមគ្នាប៉ុណ្ណោះ ដែលនឹងទ្រទ្រង់មនុស្សជាតិទាំងមូលអាចបន្តរួម រស់ជាមួយគ្នាដោយសុខដុមរមនា និងសន្តិភាព។ សម្តេចបានមានប្រសាសន៍បញ្ជាក់បន្ថែមថា សម្តេចមានជំនឿយ៉ាងមុតមាំថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» កំពុងបង្កើតកម្លាំងចលករថ្មីសម្តៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរបស់បណ្តាប្រទេសក្នុងតំបន់ និង លើសាកលលោក ដើម្បីបុព្វហេតុសន្តិសុខ សន្តិភាព ភាពសុខដុមរមនា វិបុលភាព និងការអភិវឌ្ឍប្រកប ដោយ ចីរភាព៕