មេ វ៉េណេស៊ុយអេឡា ថា មានជំហានសំខាន់ៗ ក្រោយហៅទូរស័ព្ទជាមួយលោក ត្រាំ
ការ៉ាកាស ៖ ប្រធានាធិបតីស្តីទី របស់ប្រទេសវ៉េណេស៊ុយអេឡា បានលើកឡើង អំពីជំហានសំខាន់ៗ បន្ទាប់ពីការហៅទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
លោកស្រី Delcy Rodriguez មេដឹកនាំបណ្តោះអាសន្ន បានលើកឡើងបែបនេះ តាមរយៈការថ្លែងសុន្ទរកថា បន្ទាប់ពីសមាជិកសភាវ៉េណេស៊ុយអេឡា បានចាយពេលមួយម៉ោង បោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់ ដែលបើកឧស្សាហកម្មប្រេង សម្រាប់ការវិនិយោគ ឯកជន វិញ កាលពីថ្ងៃព្រហស្បតិ៍ ពោល គឺបន្ទាប់ពីរដ្ឋគ្រប់គ្រង ជាច្រើនទសវត្សរ៍។
ក្រោយពីឃើញពីកំណែទម្រង់ វិស័យប្រេងនេះ, ក្រសួងរតនាគារសហរដ្ឋអាមេរិក បានចេញអាជ្ញាប័ណ្ណទូទៅ ដែលអនុញ្ញាតឱ្យ ធ្វើប្រតិបត្តិការ ទាក់ទងនឹង ការលើកលែង ជុំវិញការនាំចេញ, ការនាំចេញឡើងវិញ, ការលក់, ការលក់បន្ត, ការផ្គត់ផ្គង់, ការស្តុកទុក, ទីផ្សារ, ការទិញ, ការដឹកជញ្ជូន ឬ ការដឹកជញ្ជូនប្រេងដើម របស់វេណេស៊ុយអេឡា»។
លោកស្រី Delcy Rodriguez ប្រធានាធិបតីស្តីទី បានសាទរចំពោះកំណែទម្រង់នេះថា ជាការលោតផ្លោះ ជាប្រវត្តិសាស្ត្រ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
