ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រាប់ឱ្យពង្រឹងការអនុវត្តច្បាប់ ១០០ភាគរយលើការបំពុលទឹក ដី និងខ្យល់

ភ្នំពេញ៖ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានជំរុញឱ្យ ក្រសួងបរិស្ថានត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបាន ១០០ភាគរយ លើការងារត្រួតពិនិត្យការបំពុលទឹក ដី និងខ្យល់ ឱ្យបានគ្រប់ ជ្រុងជ្រោយ និងធ្វើទំនើបកម្មប្រព័ន្ធវិនិច្ឆ័យការបំពុល ដើម្បីធានា​សុក្រឹតកម្មបរិស្ថានកិច្ច ។

ក្រៅពីការជំរុញឱ្យក្រសួងបរិស្ថានត្រូវពង្រឹងការអនុវត្តច្បាប់លើការងារត្រួតពិនិត្យការបំពុលទឹក ដី និងខ្យល់ពិសេស ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានជំរុញដល់ក្រសួងបរិស្ថានផងដែរឱ្យយកចិត្ត ទុកដាក់អនុវត្តច្បាប់លើក្រុមហ៊ុន ដែលបង្ហូរទឹក​កខ្វក់ ដោយមិន បាន ធ្វើប្រព្រឹត្តកម្មជាមុន ចូលទៅក្នុងប្រភពទឹកសាធារណៈ និងរៀបចំចុះ អនុស្សរណៈយោគយល់ជា​មួយ​ក្រសួង ពាណិជ្ជកម្ម ដើម្បីចាត់វិធាន ការតឹងរ៉ឹង ទៅលើក្រុមហ៊ុនល្មើសទាំងនោះ ឱ្យអនុវត្តច្បាប់ ដើម្បីជា ការស្មើភាពគ្នាជាមួយ​ក្រុមហ៊ុន ដទៃទៀត ដែលគោរពច្បាប់។

ក្នុងឋានៈតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីបិទ​សន្និបាតបូកសរុបលទ្ធផល​ការងារ​ក្រសួងបរិស្ថានឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត្រ សាវឿន ក៏បានជំរុញឱ្យកែទម្រង់កិច្ចដំណើរការ និងបទដ្ឋានវាយ​តម្លៃហេតុ ប៉ះពាល់បរិស្ថាន ដើម្បីផ្តល់ភាពងាយស្រួលដល់ការវាយ តម្លៃ សម្រាប់ម្ចាស់គម្រោង និងក្រុមហ៊ុនវាយតម្លៃ ផងដេរ។

រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវមានភាពម្ចាស់ការដោយបន្តកិច្ចសហការយ៉ាងជិតស្និទជាមួយក្រសួងបរិស្ថាន រួមមាន ការអនុវត្តមុខងា​រ គ្រប់គ្រងសំរាម សំណល់រឹង ទឹកកខ្វក់ទីប្រជុំជន និងពង្រឹងសេវាគ្រប់ គ្រងសំរាមសំណល់រឹងទីប្រជុំជន ឱ្យមានប្រសិទ្ធភាព និងអនុលោម​តាមស្តង់ដា។នេះបើតាមឯកឧត្តម នេត្រ សាវឿន បញ្ជាក់។

បើតាម ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបាន ឱ្យដឹងថា ក្នុងពេញ១ឆ្នាំ២០២៥ បានទប់ស្កាត់ការបញ្ចេញទឹក​កខ្វក់ ពីក្រុមហ៊ុន រោងចក្រនិងសហគ្រាសនានានៅកម្ពុជា មិនឱ្យមាន ការបំពុលដល់តំបន់ទឹកសាធារណៈ ប៉ះពាល់ដល់ការ​រស់នៅ​របស់ប្រជាពលរដ្ឋនិងបរិស្ថាន នៅកម្ពុជាបានប្រមាណជាង២០ លានម៉ែត្រគូប។ ក្រសួងបរិស្ថានបានតាមដាន ត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ ពីក្រុមហ៊ុននិងរោងចក្រ ចូលតំបន់ទឹក សាធារណៈ អនុលោមតាមស្តង់ដារ បានប្រមាណ២លាន ម៉ែត្រគូបក្នុងមួយខែៗ៕

អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner