កីឡាការិនីក្លិប វេស្ទើន និងកីឡាករសាលាសន្ធរម៉ុក ក្លាយជាជើងឯកគុណដាវ ថ្នាក់ជាតិឆ្នាំ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

កីឡាការិនីមកពីសាលា វេស្ទើន និងកីឡាករមកពីសាលាសន្ធរម៉ុក ក្លាយជាជើងឯកគុណដាវថ្នាក់ជាតិឆ្នាំ២០១៩ ដែលមាន៧សាលានៅទូទាំងរាធានីបានចូលរួម។ ការប្រកួតនេះបានចាប់ផ្តើមកាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ និងបញ្ចប់នៅល្ងាចថ្ងៃដដែល នៅសាលាអន្តរជាតិវេស្ទើនភ្នំពេញ នៅខណ្ឌសែនសុខ រាធានីភ្នំពេញ។

ឯកឧត្តម តែ ឡូរិន ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា បានបញ្ជាក់ថា ការប្រកួតនេះរៀបចំឡើងក្នុងគៅបំណងដើម្បីផ្សព្វផ្សាយប្រភេទកីឡាគុណដាវនេះទៅកាន់មហាជនដែលរស់នៅប្រទេសកម្ពុជាទាំងអស់ ឲ្យបានស្គាល់ និងចាប់អារម្មណ៍ចូលហាត់រៀន លេងកីឡាប្រភេទនេះឲ្យបានច្រើន ដើម្បីងាយស្រួលស្វែងរកយុវជនថ្នាល ត្រៀមព្រឹត្តិការណ៍កីឡា ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។

ឯកឧត្តមបានកោតសរសើរ និងលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនីទាំងអស់ ដែលបានបញ្ចេញឲ្យអស់ពីសមត្ថភាព ក្នុងការប្រកួតប្រជែង ឲ្យខិតខំបន្តទៀត ទោះលើកនេះ មិនទទួលបានជោគជ័យក៏ពិតមែន តែនៅមានឱកាសលើកក្រោយជាច្រើនទៀតដែលរង់ចាំប្អូនៗ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner