តារាសម្តែងកែងឆេះជង្គង់ហោះ ថៃ Tony Jaa កើតជំងឺមហារីកថង់ទឹកប្រមាត់

បរទេស ៖ បន្ទាប់ពីស្ងាត់បាត់មុខជាច្រើនឆ្នាំ តារាសម្តែងថៃ លោក Tony Jaa ដែលគេស្គាល់ថាជាតួកែងឆេះជង្គង់ហោះ ពេលនេះកំពុងធ្លាក់ខ្លួនឈឺស្គមរីងរៃ ដោយសារតែជំងឺមហារីកថង់ទឹកប្រមាត់ ។

បើតាមសារព័ត៌មាន CNA, តារាសម្តែងថៃរូបនេះ រកឃើញកើតជំងឺមហារីកថង់ទឹកប្រមាត់ដំណាក់កាលទី ៣ និងកំពុងជិតឈានដល់ដំណាក់កាលទី ៤ កាលពីខែមិថុនា ឆ្នាំ២០២៤ ។

ក្រុមគ្រួសាររបស់លោក Tony Jaa បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា បច្ចុប្បន្ន តារាសម្តែងកែងឆេះជង្គង់ហោះ ថៃ កំពុងស្ថិតក្រោមការព្យាបាលដោយប្រើគីមី ។

ក្រុមគ្រួសាររបស់លោក Tony Jaa និយាយទៀតថា ដំបូងឡើយលោក Tony Jaa មានការឈឺចាប់ពោះធ្ងន់ធ្ងរ រួមជាមួយនឹងជំងឺខាន់លឿង ប៉ះពាល់ដល់ស្បែក និងភ្នែករបស់គាត់ ។

ក្រោយមកគ្រូពេទ្យបញ្ជាក់ថា លោក Tony Jaa កើតមហារីកថង់ទឹកប្រមាត់ ។ ចាប់តាំងពីពេលនោះមក គាត់បានទទួលការវះកាត់យកជាលិកាមហារីកចេញ និងកំពុងទទួលការព្យាបាលដោយគីមីជាបន្ត ។

សូមរម្លឹកថា លោក Tony Jaa បច្ចុប្បន្នមានវ័យ ៥០ ឆ្នាំ មានឈ្មោះបោះសំលេង ដោយសារការសម្តែងកុនខ្នាតធំរឿង Ong-Bak 2003 ហើយក្រោយមកគឺរឿង Tom-Yum-Goong 2005 រហូតឈានជើងប្រឡូកក្នុងវិស័យខ្សែភាពយន្តលំដាប់ Hollywood ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner