ប្រធានាធិបតីបារាំងសន្យាកាត់បន្ថយពន្ធដល់កម្មករនិយោជិត ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយក្រុមបាតុករ

បារាំង៖ នៅទីបំផុតប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បានប្រកាសកាត់បន្ថយពន្ធសម្រាប់កម្មករនិយោជិតថ្នាក់កណ្តាល និងផែនការសម្រាប់សភាតំណាងរាស្ត្របន្ថែមទៀត នៅថ្ងៃព្រហស្បតិ៍តនេះ ដែលជាផ្នែកមួយនៃការឆ្លើយតបតាមការសន្យា ចំពោះការតវ៉ាអាវកាក់ពណ៌លឿងប្រចាំសប្តាហ៍ ដែលធ្វើឱ្យប៉ះពាល់ដល់តំណែងរបស់លោក។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ជាតិ ប្រធានាធិបតីបារាំងរូបនេះ បាននិយាយថា ទីក្រុងប៉ារីស និងសហភាពអឺរ៉ុប ត្រូវតែធ្វើចំណាត់ការបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្វើចំណាកស្រុកខុសច្បាប់ ខណៈការថ្លែងបែបនេះបានកើតមានឡើង បន្ទាប់ពីលោកបានកោះប្រជុំទូទាំងប្រទេស ដើម្បីជជែកវែកញែកអំពីរបៀបដោះស្រាយកង្វល់សេដ្ឋកិច្ច ដែលបានលើកឡើងដោយក្រុមចលនាអាវកាក់ពណ៌លឿង ក្នុងនោះរួមមាន ពន្ធខ្ពស់ ភាពអត់ការងារធ្វើ និងប្រាក់ឈ្នួលថេរជាដើម។

ជាមួយគ្នានោះ លោក ម៉ាក្រុង បានបង្ហាញវិធានការជាច្រើន ដើម្បីបង្កើនប្រាក់សោធន៍ក្រោម២,០០០អឺរ៉ូ ឬស្មើនឹង២,២២៦ដុល្លារអាម៉េរិក ហើយបាននិយាយថាលោកនឹងស្នើរុះរើប្រព័ន្ធចូលនិវត្តន៍របស់បារាំងឡើងវិញនៅរដូវក្តៅផងដែរ។ ប៉ុន្តែលោកអះអាងថា “ដំណោះស្រាយដ៏ល្អបំផុត” សម្រាប់ការខ្វែងគំនិតគ្នាអំពីហិរញ្ញវត្ថុគឺការ“កាត់បន្ថយពន្ធសម្រាប់ប្រជាពលរដ្ឋក្នុងចំនួនអតិបរិមា ជាពិសេសគឺអ្នកដែលកំពុងធ្វើការងារ តួយ៉ាងដូចជាជនថ្នាក់កណ្តាល(ដែលមានជីវភាពមធ្យម)៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner