កម្ពុជាទទួលបានរង្វាន់៣ប្រភេទពីសមាគមទេសចរណ៍អាស៊ាន

អត្ថបទដោយ៖
Kien Sereyvuth

កម្ពុជាទទួលបានរង្វាន់៣ប្រភេទពីសមាគមទេសចរណ៍អាស៊ាន (ASEAN Tourism Association)។ បេក្ខភាព៣រូបរបស់កម្ពុជាដែលទទួលបានរង្វាន់នោះ ត្រូវបានជ្រើសរើសដោយ គណៈកម្មការទាំង១០ប្រទេសរបស់សមាគទេសចរណ៍អាស៊ាន ដើម្បីទទួលរង្វាន់ល្អបំផុតឆ្នាំ២០១៩ របស់សមាគមទេសចរណ៍អាស៊ាន(ASEAN Award for Excellence 2019)។

ពិធីប្រគល់រង្វាន់ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាទេសចរណ៍របស់ប្រទេសម៉ាឡេស៊ី ប្រធានសមាគមទេសចរណ៍នៃបណ្តាប្រទេសអាស៊ាន និងក្រុមហ៊ុនអាកាសចរណ៍មួយចំនួនផងដែរ។ រង្វាន់ដែលកម្ពុជាទទួលបានពីសមាគមទេសចរណ៍អាស៊ាន រួមមាន៖

១)រង្វាន់សម្រាប់ការសរសេរអត្ថបទទេសចរណ៍ល្អបំផុត (Best ASEAN Travel Article) ដែលបានទៅលើទស្សនាវដ្តីទេសចរណ៍កម្ពុជា (Cambodia Tourism Magazine)។

២)រង្វាន់សម្រាប់ការថតរូបល្អបំផុត (Best ASEAN Tourism Photo) ដែលបានទៅលើ លោក សួង ម៉ារឌី អ្នកថតរូបអាជីព។
និងទី៣)រង្វាន់ល្អបំផុតសម្រាប់កិច្ចខិតខំប្រឹងប្រែងថែរក្សាវប្បធម៌ (Best ASEAN Cultural Preservation Effort) ដែលបានទៅលើលោក ម៉ៅ សុខនី ស្ថាបត្យករនៃជាអាជ្ញាធរជាតិអប្សរា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner