អាមេរិក ប្តូរចិត្តយល់ព្រមឲ្យ ក្រុមហាម៉ាស ចាប់កាន់អាវុធបានវិញ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានផ្លាស់ប្តូរចិត្តយល់ព្រមឲ្យក្រុមហាម៉ាស់ចាប់កាន់អាវុធបានឡើងវិញ ពោលខុសពីជំហរមុនៗ ដែលតែងតែទាមទារដាច់ខាត ឲ្យក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះ ទម្លាក់អាវុធចុះ ដើម្បីអនុវត្តតាមផែនការសន្តិភាពរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។

ការប្តូរជំហរដ៏កម្រនេះកើតមានឡើងនៅ ២ ថ្ងៃ បន្ទាប់ពីលោក Khaled Meshal មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់ផ្តល់យោបល់ថា ក្រុមរបស់ខ្លួនចង់កាន់អាវុធបន្តឡើងវិញដើម្បីរក្សាការគ្រប់គ្រងនៅតំបន់ហ្គាហ្សា ប៉ុន្តែមិនមែនអាវុធធន់ធ្ងន់នោះទេ ។

បើតាម The New York Times, សហរដ្ឋអាមេរិកបានយល់ព្រមតាមការចង់បានរបស់ក្រុមហាម៉ាស ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនអនុញ្ញាតឲ្យក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះ ប្រើប្រាស់ ឬរក្សាបានតែអាវុធអាវុធធុនតូចប៉ុណ្ណោះ ។

លោក Dylan Johnson អ្នកនាំពាក្យសេតវិមាននិយាយថា សហរដ្ឋអាមេរិកកំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយគ្រប់ភាគី និង អ្នកសម្រុះសម្រួល ដើម្បីធានាឱ្យមានការអនុវត្តន៍ពេញលេញ នូវផែនការ ២០ ចំណុច ដើម្បីជំរុញក្របខ័ណ្ឌសន្តិសុខជាប់លាប់ ដែលគាំទ្រដល់ស្ថិរភាព និងវិបុលភាព យូរអង្វែង នៅក្នុងតំបន់ហ្គាហ្សា ។

លោក Netanyahu នាយករដ្ឋមន្ត្រី អ៊ីស្រាអែល ធ្លាប់បានប្រាប់ Fox News កាលពីខែធ្នូ ថា ក្រុមហាម៉ាស់ នៅមានកាំភ្លើង AK Kalashnikov ចំនួន ៦ ម៉ឺនដើម ដែលរក្សាទុកនៅផ្លូវរូងក្រោមដីក្នុងតំបន់ហ្គាហ្សា ។

ជាមួយគ្នានេះ លោក Netanyahu ថែមទាំងព្រមានទៀតថា នឹងប្រើប្រាស់កម្លាំង កម្ទេចចោលឲ្យអស់ ប្រសិនបើក្រុមហាម៉ាស់ មិនព្រមរំសាយអាវុធ តាមសម្រួលទេនោះ ៕

ប្រភពពី The New York Times, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner