គ្រូបង្វឹកវៀតណាម អាចហោះទៅអឺរ៉ុបមើលជើងកីឡាករកូនកាត់វៀតណាម ឲ្យមកជួយជម្រើសជាតិ

អត្ថបទដោយ៖
Kien Sereyvuth

លោក Le Hoang Anh រដ្ឋលេខាធិការសហព័ន្ធកីឡាបាល់ទាត់វៀតណាម មានទម្លាយគម្រោងរបស់លោក Park Hang-Seo ក្នុងការប្រើប្រាស់កីឡាករសញ្ជាតិវៀតណាម ដែលលេងនៅឯនាយសមុទ្រមកចូលរួមជាមួយជម្រើសជាតិ។

បាល់ទាត់វៀតណាមខ្លាំងមិនអាចប្រើប្រាស់តែកីឡាករក្នុងស្រុកនោះទេ យ៉ាងហោចណាស់ពួកគេចាំបាច់ត្រូវការកីឡាករលេងនៅក្រៅប្រទេស មកជួយ ដើម្បីត្រៀមជួបក្រុមខ្លាំងៗនៅអាស៊ី ក្នុងពានរង្វាន់ធំៗ។ បន្ទាប់ពីឃើញភាពជោគជ័យរបស់ជម្រើសជាតិវៀតណាមក្រោមការដឹកនាំរបស់លោក Park មានកីឡាករជាច្រើនដែលលេងនៅអឺរ៉ុបស្នើសុំត្រឡប់មកជួយក្រុមជម្រើសជាតិ។

រដ្ឋលេខាធិការសហព័ន្ធកីឡាបាល់ទាត់វៀតណាមខាងលើ បាននិយាយនៅកាសែតក្នុងស្រុកមួយថា«កាលពីមុន មានកីឡាករមួយចំនួនដែលលេងនៅអឺរ៉ុបចង់លេងឲ្យជម្រើសជាតិ»។ លោក Park Hang-Seo និងក្រុមការងារគ្រូបង្វឹករបស់គាត់នឹងទៅមើលផ្ទាល់ហើយស្វែងយល់ថ្វីជើងរបស់ពួកគេ ហើយសម្រេចចិត្តថាតើគួរើសយកឬក៏អត់? ដើម្បីមកពង្រឹងជម្រើសជាតិឲ្យខ្លាំងជាងនេះ។

សូមបញ្ជាក់ថា បច្ចុប្បន្ន មានកីឡាករ៣នាក់ ដែលស្ថិតក្នុងបញ្ជីរបស់លោក Park គឺខ្សែប្រយុទ្ធ Alexander Dang (ន័រវេស) ខ្សែការពារ Jason Quang Vinh លេងនៅលីគទី២ បារាំង និងកីឡាករលេង ក្នុងដំណែងអ្នកចាំទីសញ្ជាតិឆេក  Filip Nguyen៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner