រដ្ឋសភាប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ពិនិត្យឆ្លងលើរបៀបវារៈចំនួន៥

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេច ហេង សំរិន បានបើកកិច្ចប្រជុំ នា ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៥រួមមាន៖

១)ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាង ព្រះរាជាណាចក្រ កម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ស្តីពីការជំរុញ និង ការការពារទៅវិញទៅមកនៃវិនិយោគ។

២)ការពិនិត្យសំណើសុំ អនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាង ព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េត ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃ វិនិយោគ។

៣)ការពិនិត្យសំណើសុំ អនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាង ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។

៤)ការពិនិត្យសំណើសុំ អនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ប្រេងកាត និងផលិតផល ប្រេងកាត។

៥)ការពិនិត្យសំណើសុំ អនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតអង្គការបណ្តាញអន្តរជាតិ សម្រាប់ឫស្សី និងផ្តៅ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner