អតីតអនុប្រធានាធិបតីអាម៉េរិកប្រកាសឈរឈ្មោះបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០២០

សហរដ្ឋអាម៉េរិក៖ អតីតអនុប្រធានាធិបតីអាម៉េរិកលោក Joe Biden បានប្រកាសជាផ្លូវការថា រូបលោកនឹងឈរឈ្មោះបោះឆ្នោត ធ្វើជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនៅឆ្នាំ២០២០ខាងមុខ។ ការប្រកាសនេះ ធ្វើឲ្យលោកក្លាយជាបេក្ខជននៅថ្នាក់កំពូល ក្នុងចំណោមបេក្ខជនឈរឈ្មោះខាងគណបក្សប្រជាធិបតេយ្យដើម្បីប្រកួតប្រជែងនឹងលោក Donald Trump។

លោក Biden គឺជាអតីតសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Delaware ខាងគណបក្សប្រជាធិបតេយ្យ និងធ្លាប់ធ្វើជាអនុប្រធានាធិបតីអាម៉េរិកពីរអាណត្តិក្រោមរដ្ឋបាលលោក Barack Obama។ លោកក៏នឹងធ្វើការប្រកួតប្រជែងជាមួយនឹងលោក Bernie Sanders មកពីរដ្ឋ Vermont និងបេក្ខជនផ្សេងទៀតៗនៅក្នុងគណបក្សប្រជាធិបតេយ្យផងដែរ។

គេមិនទាន់ដឹងច្បាស់ទេថា តើលោកអាចរ៉ៃអង្គាសប្រាក់ សម្រាប់ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតបានច្រើនដូចបេក្ខជនផ្សេងៗទៀតឬយ៉ាងណានោះទេ ប៉ុន្តែគ្មានបេក្ខជនណាមានបទពិសោធន៍ច្រើនក្នុងវិស័យការបរទេស វិស័យតុលាការខាងបទឧក្រិដ្ឋ និងគោលនយោបាយក្នុងស្រុកដូចជារូបលោកនោះទេ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner