សេតវិមាន បញ្ជាក់ថា ក្រុមប្រឹក្សាសន្តិភាព របស់លោក Trump គឺជា អង្គការស្របច្បាប់

វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានចេញបញ្ជាក់ នៅថ្ងៃព្រហស្បតិ៍នេះថា “ក្រុមប្រឹក្សាសន្តិភាព” របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺជា “អង្គការស្របច្បាប់”។ ជាការបញ្ជាក់ បន្ទាប់ពីបុរី វ៉ាទីកង់ បានប្រកាសថា ខ្លួននឹងមិនចូលរួម ក្នុងក្រុមប្រឹក្សាភិបាល នោះទេ។

លោកស្រី Leavitt និយាយក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានថា «យើងគិតថា នោះជាការសម្រេចចិត្តដ៏អកុសល»។

ចាប់តាំងពីលោក Trump បានចាប់ផ្តើមផ្លូវការ នូវ “ក្រុមប្រឹក្សាសន្តិភាព” នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ក្នុងខែមករា មានប្រទេស យ៉ាងហោចណាស់ ចំនួន១៩ បានចុះហត្ថលេខា លើធម្មនុញ្ញ បង្កើតក្រុមប្រឹក្សានេះឡើង។

ប្រទេសនានា ត្រូវបានស្នើសុំឱ្យបង់ប្រាក់ ចំនួន ១ ពាន់លានដុល្លារ សម្រាប់សមាជិកភាពអចិន្ត្រៃយ៍ ហើយ ក៏មានការអញ្ជើញ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឲ្យចូលរួមដែរ ជាហេតុទាក់ទាញការរិះគន់ ខណៈដែលរុស្ស៊ី ត្រូវបានគេជឿថា បានឈ្លានពាន អ៊ុយក្រែន នៅឆ្នាំ២០២២៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner