លោក សួន សេរីរដ្ឋា៖ រដ្ឋមន្ត្រីការបរទេសថៃត្រូវបែងចែកឱ្យដាច់រវាងការឈ្លានពានដែលប្រទេសខ្លួនឈ្លានពានអធិបតេយ្យភាពទឹកដីកម្ពុជា ជាមួយនឹង Online Scams ដែលជាបញ្ហាសាកល

លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមថា រដ្ឋមន្ត្រីការបរទេសថៃ (ចោរសៀម) ត្រូវបែងចែកឱ្យដាច់រវាងការឈ្លានពានដែលប្រទេសខ្លួនឈ្លានពានអធិបតេយ្យភាពទឹកដីកម្ពុជា ជាមួយនឹង Online Scams ដែលជាបញ្ហាសាកល!

លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា សូមកុំយកបញ្ហា Online Scams មកធ្វើជាលេសបិទបាំងអំពើឈ្លានពានរបស់ប្រទេសខ្លួន បើកប្រតិបត្តិការយោធា ធ្វើសង្គ្រាមវាយចូលលុកលុយ បំផ្លិចបំផ្លាញ កម្ទេចទ្រព្យសម្បត្តិប្រជាជនកម្ពុជា ទ្រព្យសម្បត្តិជាតិកម្ពុជា និងទ្រព្យសម្បត្តិបេតិកភ័ណ្ឌពិភពលោកនៅក្នុងប្រទេសកម្ពុជា បន្តឲ្យយោធាឈ្លានពានរបស់ខ្លួនឈរជើងបោះទីតាំងលើទឹកដីកម្ពុជា គំរាមកំហែងសន្តិសុខជាតិ និងសន្តិសុខប្រជាជនកម្ពុជា ហើយខ្លួនគេចវេសមិនព្រមចូលប្រជុំដោះស្រាយទ្វេភាគី និងគេវេសពីសំណាញ់ច្បាប់អន្តរជាតិ។

ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពបានបន្តទៀតថា ក្នុងនាមជាប្រទេសជិតខាងកម្ពុជា និងក្នុងនាមជាបប្រទេសសមាជិកក្នុងសមាគមអាស៊ានជាមួយគ្នាក្នុងតំបន់ ប្រទេសសៀមគួរមានឥរិយាបថថ្លៃថ្នូរ មេដឹកនាំគួរមានសីលធម៌ និងមាយាទជាអ្នកនយោបាយដឹកនាំប្រទេសប្រកបដោយចំណេះដឹងផ្លូវច្បាប់អន្តរជាតិឱ្យច្បាស់លាស់ និងពិសេស គឺត្រូវរៀនសូត្រចេះចាំស្គាល់ប្រវត្តិសាស្ត្រ និងកំណើតជាតិសាសន៍របស់ខ្លួនឱ្យបានច្បាស់លាស់ ជៀសវាងការឆ្កួតវង្វេងប្រវត្តិសាស្ត្រដូចជាតិសាសន៍ទមិឡ តិរិច្ឆានមិនដែលមានសាលារៀនក្នុងប្រទេស..៕
ដោយ៖ពលជ័យ

ads banner