សម្តេចតេជោនាយករដ្ឋមន្រ្តី ទទួលគោរមងារ សាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
ចិន៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺ ជាថ្នាក់ដឹកនាំកំពូលលើកដំបូងគេ របស់ព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននូវគោរមងារ សាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យប៉េកាំង ដែលជាសាកលវិទ្យា ល័យដ៏ធំនិងចំណាស់ជាងគេ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ពិធីប្រគល់និង ទទួលដែលធ្វើឡើង កាលពីរសៀលថ្ងៃទី២៥មេសា នៅសាកលវិទ្យាល័យប៉េកាំង វត្តមាននៃការ អញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល រ៉ាក់ទាក់បំផុត ពីថ្នាក់ដឹកនាំក្រសួងអប់រំចិន ក្រុមប្រឹក្សាភិបាល សាកលវិទ្យាធិការ នៃសាកល វិទ្យាល័យ រួមទាំងនិស្សិតកម្ពុជា-ចិន ដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យប៉េកាំង ជាច្រើន រូប។ នៅក្នុងពិធីទទួលនិងបដិសណ្ឋារកិច្ចផ្លូវការនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើ គារវកិច្ចស្វាគមន៍ពីថ្នាក់ដឹកនាំក្រសួងអប់រំ និងក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យប៉េកាំង មុនពិធីប្រគល់គោរមងារ សាស្រ្តាចារ្យកិត្តិយស ផ្នែកទំនាក់ទំនងអន្តរជាតិ ជូនសម្តេចតេជោ នាយករដ្ឋមន្រ្តី ពីសាកលវិទ្យាល័យប៉េកាំង។
ថ្នាក់ដឹកនាំក្រសួងអប់រំ និងក្រុមប្រឹក្សាភិបាល នៃ សាកលវិទ្យាល័យប៉េកាំង មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ សកម្មភាពដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការរំលត់ភ្លើងសង្រ្គាម របបប្រល័យពូជ សាសន៍ ការស្វែងរកដំណោះស្រាយនយោបាយ ក្នុងការបញ្ចប់សង្រញកាមស៊ីវិលនៅកម្ពុជា ការ ទំនាក់ទំនងអន្តរជាតិ និងការដឹកនាំស្តារអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងប្រទេសកម្ពុជា មានការរីក ចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយះពេលជាង២ទសវត្សរ៍ បន្ទាប់ពីកម្ពុជាទទួលបាននូវសុខសន្តិ ភាព យ៉ាងពេញលេញ តាមរយះការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ នាយក រដ្ឋមន្រ្តី។
ជាមួយគ្នានេះថ្នាក់ដឹនាំក្រសួងអប់រំ និងក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៉េកាំង សូមសំដែងនូវការសប្បាយរីករាយ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាន ឆ្លើយតបនិងទទួលយកនូវគោរមងារ សាស្រ្តចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកល វិទ្យាល័យប៉េកាំង ដែលនេះបានបង្ហាញពីការផ្តល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះថ្នាក់ដឹក នាំ និងប្រជាជនចិន ដែលជានិច្ចកាលតែងតែមានទំនាក់ទំនងល្អជាមួយសម្តេចនាយករដ្ឋមន្រ្តី ក៏ ដូចជាប្រទេសនិងប្រជាជនកម្ពុជា។
ថ្នាក់ដឹកនាំនិងក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យប៉េ កាំង ក៏បានប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងការបន្តស្ថិតនៅ ជាអ្នកដឹកនាំដ៏ឆ្នើមនៅកម្ពុជា ក្នុងការបន្តដឹកនាំនិងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់ប្រទេសកម្ពុជា ឲ្យកាន់តែមានការីកចម្រើនខ្ពង់ខ្ពស់ទ្វេឡើងថែមទៀត។ ថ្នាក់ដឹកនាំក្រសួងអប់រំ និថក្រុមប្រឹក្សាភិ បាល នៃសាកលវិទ្យាល័យប៉េកាំង មានប្រសាសន៍ដែរថា កន្លងមកសាកលវិទ្យាល័យប៉េកាំង បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កម្ពុជា និងពង្រឹងចំណងមិត្តភាព ជាមួយកម្ពុជា ក្នុងឆ្នាំ២០១៨ សាកលវិទ្យាល័យប៉េកាំង បានចុះហត្ថលេខាជាមួយរាជបណ្ឌិតសភា កម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា។
បន្ទាប់មកថ្នាក់នៃសាកលវិទ្យាល័យប៉េកាំង បានអញ្ជើញជូនគោរមងារកិត្តិយសផ្នែកទំនាក់ ទំនងអន្តរជាតិ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី តាមរយះលិខិតបញ្ជាក់ផ្លូវការរបស់សាកលវិទ្យា ល័យ និងសញ្ញាសំគាល់របស់សាកលវិទ្យាល័យ ដោយបានចាត់ទុកថា ពីថ្ងៃនេះតទៅ សម្តេចតេ ជោ នាយក រដ្ឋមន្រ្តី គឺជាសាស្រ្តាចារ្យកិត្តិយសផ្លូវការ របស់សាកលវិទ្យាល័យប៉េកាំង។ ផ្នែកមួយ នៃការជូនគោរមងារនេះដែរ ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះសកម្មភាពរបស់សម្តេចតេជោ នាយក រដ្ឋមន្រ្តី ដែលបានគាំទ្រដល់គោលនយោបាយរបស់ប្រទេសចិន ដែលទាក់ទិនទៅនិង ខ្សែ ក្រវ៉ាត់ និងផ្លូវ ដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រ ជាមានិតចិន ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ មានប្រទេសជាច្រើនលើសកលលោក បាន ចូលរួមគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏មានសារសំខាន់នោះ។
នៅក្នុងពិធីដ៏មានអត្ថន័យជាប្រវត្តិសាស្រ្តនោះដែរ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋ មន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមប្រតិភូជាន់ខ្ពស់រាជ រដ្ឋាភិបាលកម្ពុជា ដែលមានវត្តមានក្នុងពិធីប្រគល់និងទទួលគោរមងារ សាស្រ្តាចារ្យកិត្តិយស ផ្នែកទំនាក់ទំនងអន្តរជាតិ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ដោយសាកលវិទ្យាល័យប៉េកាំង បានអញ្ជើញនាំបាច់ផ្កា ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីជាកិច្ចនៃការគោរពដឹងគុណ យ៉ាងជ្រាល ជ្រៅបំផុត ដែលរូបសម្តេចបានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការដឹកនាំប្រទេសចេញពីរបប ប្រល័យពូជសាសន៍ប៉ុល ពត ការពន្លត់ភ្លើងសង្រ្គាមរ៉ាំរ៉ៃ ការស្វែងរកដំណោះស្រាយសន្តិភាព ការ បញ្ចប់សង្រ្គាមទាំងស្រុង តាមរយះការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេច និងដំណើរការនៃការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចពីបាត់ដៃទទេរ រហូតកម្ពុជារក្សាបាននូវកំណើន សេដ្ឋកិច្ចក្នុងរង្វង់៧% ក្នុងរយះពេលជាង២ទសវត្សរ៍ចុងក្រៅ ពិសេសការធ្វើទំនាក់ទំនងកិច្ច សហប្រតិបត្តិការដោយស្មើសិទ្ធ ស្មើភាព ខ្ពស់មុខខ្ពស់មាត់ជាមួយនិងបណ្តាប្រទេសទាំងអស់លើ សកលលោក។
នៅក្នុងពិធីដ៏មានអត្ថន័យនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំនៃក្រសួង អប់រំ ក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យប៉េកាំង បានអញ្ជើញបើករបាំងស្បៃ ដើម្បីជានិម្មិតរូប នៃពិធីសម្ពោធមជ្ឈមណ្ឌលវិទ្យាស្ថានស្រាវជ្រាវកម្ពុជា របស់រាជបណ្ឌិតសភាកម្ពុជា ដែលឧបត្ថម្ភដោយសាកលវិទ្យាល័យប៉េកាំង៕