ប៉ុល ពត កែនទ័ពជិតពាក់កណ្ដាលដាក់នៅសមរភូមិទិសអាគ្នេយ៍។ ប៉ុន្តែកងទ័ពវៀតណាមវាយលុកខ្លាំងចេញពីប៉ែកខាងជើង និងប៉ែកខាងត្បូង កៀបខាងមុខ និងកៀបខាងក្រោយពួកយោធាខ្មែរក្រហម។ ដំណាក់កាលចុងក្រោយ ប៉ុល ពត សង្ឃឹមថានឹងមានអន្តរាគមន៍យោធាពីសំណាក់កងទ័ពចិន ប៉ុន្តែ ចិន បដិសេធព្រោះខ្លាចប្រតិកម្មពីសូវៀត និងប្រទេស ដែលជាសមាជិកអាស៊ាន។

ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ក្អែកខ្មៅ #ប៉ុលពត #ខ្មែក្រហម