ក្រសួងមហាផ្ទៃសម្រេចយកស្រុកចំនួន២៩ក្នុងចំណោមខេត្ត២១ សម្រាប់បង្កើតច្រកចេញចូលតែមួយក្នុងឆ្នាំ២០១៩
ក្រសួងមហាផ្ទៃសម្រេចយកស្រុកចំនួន២៩ក្នុងចំណោមខេត្ត២១ សម្រាប់បង្កើតច្រកចេញ ចូលតែមួយក្នុងឆ្នាំ២០១៩។ ច្រកចេញចូលតែមួយ គឺជាការិយាល័យដែលមានចំណុះពហុស្ថាប័ន សម្រាប់សម្រួលក្នុងការផ្ដល់សេវា និងលិខិតស្នាមរដ្ឋបាលនានា ដល់ប្រជាពលរដ្ឋ។
ស្រុកទាំង២៩រួមមាន៖ ស្រុកកណ្ដាលស្ទឹង ស្រុកកោះធំ ស្រុកពញាឮ និងស្រុកមុខកំពូល ក្នុងខេត្តកណ្ដាល ស្រុកព្រៃឈរ ស្រុកបាធាយ និងស្រុកចម្ការលើក្នុងខេត្តកំពង់ចាម ស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច ក្នុងខេត្តកំពត ស្រុកប្រាសាទបាគង និងស្រុកបន្ទាយស្រីក្នុងខេត្តសៀមរាប ស្រុកថ្មពួក និងស្រុកម៉ាឡៃក្នុងខេត្តបន្ទាយមានជ័យ ស្រុកកំពង់សិលាក្នុងខេត្តព្រះសីហនុ ស្រុកភ្នំព្រឹកក្នុងខេត្តបាត់ដំបង ស្រុកគិរីវង់ក្នុងខេត្តតាកែវ ស្រុកគងពិសីក្នុងខេត្តកំពង់ស្ពឺ ស្រុកបរិបូរណ៍ក្នុងខេត្តកំពង់ឆ្នាំង ស្រុកក្រគរ ក្នុងខេត្តពោធិ៍សាត់ ស្រុកមេមត់ក្នុងខេត្តត្បូងឃ្មុំ ស្រុកសន្ទុក្នុងខេត្តកំពង់ធំ ស្រុកជាំសក្សាន្ត ក្នុងខេត្តព្រះវិហារ ស្រុកកោះញែក្នុងខេត្តមណ្ឌលគិរី ស្រុកឆ្លូងក្នុងខេត្តក្រចេះ ស្រុកកំពង់ត្របែកក្នុងខេត្តព្រៃវែង ស្រុកមណ្ឌលសីមាក្នុងខេត្តកោះកុង ស្រយកថាឡាបរិវ៉ាត់ ក្នុងខេត្តស្ទឹងត្រែង ស្រុកកូនមុំក្នុងខេត្តរតនគិរី និងស្រុករមាសហែកក្នុងខេត្តស្វាយរៀង។
សេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃបានណែនាំឲ្យរដ្ឋបាលស្រុកទាំង២៩នោះ ត្រូវរៀបចំការិយាល័យច្រកចេញចូលតែមួយឲ្យបានសមស្របតាមប្រកាសរបស់ក្រសួង៕ធ.ដ