SpaceX បញ្ជូនយានរ៉ុក្កែតដ៏ខ្លាំងក្លាបំផុតនៅលើពិភពលោកទៅកាន់ទីអវកាស សម្រាប់បេសកកម្មពាណិជ្ជកម្មលើកដំបូងរបស់ខ្លួន
សហរដ្ឋអាម៉េរិក៖ យានរ៉ុក្កែតប្រតិបត្តិការដ៏ខ្លាំងក្លាបំផុតនៅលើពិភពលោក ហ្វ័លខុន ហេវី របស់ក្រុមហ៊ុន ស្ពេសអិច បានចាប់ផ្តើមបេសកកម្មពាណិជ្ជកម្មលើកដំបូងរបស់ខ្លួនពីរដ្ឋផ្លរីដា ក្នុងការប្រណាំងប្រជែង ដើម្បីចាប់យកកិច្ចសន្យាបង្ហោះរ៉ុក្កែតយោធា។
យានរ៉ុក្កែតដែលមានកម្ពស់ស្មើអគារ២៣ជាន់ ដែលកាលពីមុនបានដឹករថយន្ត តេស្លា រ៉ូដស្ទឺ (Tesla Roadster) របស់មហាសេដ្ឋីលោក អេលូន ម៉ាស ទៅទីអវកាស ក្នុងការធ្វើតេស្តហោះហើរសាកល្បងលើកដំបូងក្នុងឆ្នាំ២០១៨នោះ បានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស កេណេឌី ក្នុងរដ្ឋផ្លរីដា ដោយដឹកទំនិញរបស់អតិថិជនលើកដំបូងរបស់ខ្លួន។
ប្រហែល០៣នាទីក្រោយពីបាញ់បង្ហោះចេញពីទីតាំងបាញ់រ៉ុក្កែត កាំជ្រួចយានចំនួនពីរអមសងខាងយានរ៉ុក្កែត ហ្វ័លខុន ហេវី បានបំបែកចេញពីរ៉ុក្កែតស្នូលសម្រាប់ការចុះចតនៅឯស្ថានីយទ័ពអាកាស ខេបខាណាវើរ៉ល (Cape Canave ral) ដោយញ៉ាំងឱ្យមានការអបអរយ៉ាងរំភើបពីវិស្វកររបស់ក្រុមហ៊ុន ស្ពេសអិច នៅក្នុងការិយាល័យរបស់ក្រុមហ៊ុននៅទីក្រុងហ៊កថូន រដ្ឋកាលីហ្វ័រញ៉ា៕ធ.ដ