ប្រមុខការទូតអ៊ីរ៉ង់ព្រមានសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងផលវិបាកដែលបណ្តាល មកពីការដាក់ទណ្ឌកម្មប្រេង

អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ម៉ូហាម៉េដ ចាហ្វាដ ហ្សារីស បានព្រមាននៅថ្ងៃពុធនេះថា សហរដ្ឋអាម៉េរិកត្រូវតែត្រៀមខ្លួនសម្រាប់ផលវិបាក ប្រសិនបើខ្លួននៅតែព្យាយាមបញ្ឈប់អ៊ីរ៉ង់មិនឲ្យលក់ប្រេង និងមិនឲ្យប្រើប្រាស់ច្រកសមុទ្រ ហ័រម៊ូស ខណៈការកត់សម្គាល់បែបនេះ បានកើតមានឡើងស្របពេលមានការសុំចរចាដោះដូរអ្នកទោសគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់។

ប្រមុខការទូតអ៊ីរ៉ង់រូបនេះ បាននិយាយថា យើងជឿជាក់ថា ប្រទេសអ៊ីរ៉ង់នឹងបន្តលក់ប្រេងរបស់ខ្លួនទៀត ហើយថា យើងនឹងបន្តស្វែងរកអ្នកទិញសម្រាប់ប្រេងរបស់យើង ហើយយើងក៏នឹងបន្តប្រើប្រាស់ច្រកសមុទ្រ ហ័រម៊ូស ជាច្រកធ្វើដំណើរដ៏សុវត្ថិភាពមួយ សម្រាប់ការលក់ប្រេងរបស់យើងផងដែរ។

សូមរំលឹកថា កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ សហរដ្ឋអាម៉េរិកបានទាមទារឲ្យអ្នកទិញប្រេងពីអ៊ីរ៉ង់ទាំងអស់ឈប់ទិញតទៅទៀត នៅក្នុងខែឧសភាខាងមុខ បើមិនដូច្នោះទេ នឹងប្រឈមមុខនឹងទណ្ឌកម្ម ហើយនេះគឺជាការបញ្ចប់នូវការលើកលែងចំនួន៦ខែ ដែលអនុញ្ញាតឲ្យក្រុមអ្នកទិញប្រេងដ៏ធំបំផុតទាំង៨របស់អ៊ីរ៉ង់ បន្តនាំចូលប្រេងពីទីក្រុងតេហេរ៉ង់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner