ប្រភព ៖ រុស្ស៊ីផ្តល់ព័ត៌មានសម្ងាត់ជួយអ៊ីរ៉ង់ ធ្វើសង្គ្រាមតទល់ជាមួយអាមេរិក

បរទេស ៖ ប្រភពបានប្រាប់ CNN នៅថ្ងៃសៅរ៍នេះថា រុស្ស៊ីកំពុងផ្តល់ព័ត៌មានសម្ងាត់ ជួយអ៊ីរ៉ង់ ធ្វើសង្គ្រាមតទល់ ជាមួយនឹងសហរដ្ឋអាមេរិក។

សារព័ត៌មានអន្តរជាតិដ៏ល្បីមួយនេះ បានចុះផ្សាយថា រុស្ស៊ីបានប្រាប់ការណ៍សម្ងាត់ដល់អ៊ីរ៉ង់ អំពី ទីតាំង, ចលនារបស់ទាហានអាមេរិក, កប៉ាល់ ព្រមទាំង យន្តហោះ ដោយយោងតាមប្រភពពីមនុស្សជាច្រើននាក់ ដែលបានដឹងព័ត៌មានសម្ងាត់ របស់សហរដ្ឋអាមេរិក។ ការណ៍នេះ ជាការចង្អុលបង្ហាញដំបូងថា ទីក្រុងម៉ូស្គូ បានព្យាយាមចូលរួម នៅក្នុងសង្គ្រាមស៊ីសាច់ ហុតឈាម មួយនេះ។

ប្រភពមួយ បាននិយាយថា ព័ត៌មានវៃឆ្លាតជាច្រើន ដែលរុស្ស៊ីបានចែករំលែកជាមួយអ៊ីរ៉ង់ គឺជារូបភាព ពីក្រុមតារានិករដ៏ទំនើប នៃ ផ្កាយរណប ពីខាងលើ ប៉ុន្តែ គេមិនច្បាស់ថា តើរុស្ស៊ីទទួលបានអ្វី ជាថ្នូរនឹងជំនួយនោះទេ។

ជុំវិញរឿងនេះ ទូរទស្សន៍ CNN បានស្នើសុំឱ្យវិមានក្រឹមឡាំង និងស្ថានទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន ធ្វើអត្ថាធិប្បាយ តែ មិនមានការឆ្លើយតប។

សារព័ត៌មាន Washington Post ក៏ធ្លាប់បានរាយការណ៍ ពីការវាយប្រហាររបស់អ៊ីរ៉ង់ ជាប់ពាក់ព័ន្ធនឹងព័ត៌មានស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី ផងដែរ។

ជាការកត់សម្គាល់ យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ជាច្រើនគ្រឿង បានវាយប្រហារលើទីតាំង ដែលទាហានអាមេរិកឈរជើង ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ។

គិតត្រឹមថ្ងៃសៅរ៍នេះ សង្គ្រាមដែលផ្តើមចេញពីការព្រួតដៃគ្នា រវាងអាមេរិក និង អ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់ បានអូសបន្លាយ ដល់រយៈពេល ១សប្តាហ៍ហើយ៕

ប្រភពពី CNN ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner