លោក ត្រាំ ផ្តល់សិទ្ធិឲ្យលោក Netanyahu ចូលរួមសម្រេច បញ្ចប់សង្គ្រាម ឬ បន្តធ្វើ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា លោកផ្តល់សិទ្ធិឲ្យ លោក Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ចូលរួម ធ្វើជាអ្នកសម្រេចចិត្ត ថា ចង់បញ្ចប់សង្គ្រាម ឬ ចង់បន្ត ជាមួយនឹងប្រទេសអ៊ីរ៉ង់។

បើតាម The Telegraph, លោកបានអះអាងបែបនេះ ក្នុងពេលឆ្លើយតបនឹងសំណួរ របស់អ្នកកាសែត Times of Israel ដែលសួរថា មេដឹកនាំរូបនេះ អាចសម្រេចចិត្ត តែម្នាក់ឯង ចំពោះពេលវេលាណាមួយ ដែលសង្រ្គាមបញ្ចប់ ឬ ក៏ត្រូវមានការចូលរួម ផ្តល់មតិ ពីលោក Netanyahu ជាមុនសិន។

លោក ដូណាល់ ត្រាំ ប្រាប់ថា «អ៊ីរ៉ង់នឹងបំផ្លាញអ៊ីស្រាអែល ដូច្នេះ យើងបានបំផ្លាញប្រទេស ដែលចង់បំផ្លាញអ៊ីស្រាអែល»។ លោក Trump និយាយបញ្ជាក់ថា ការបញ្ចប់សង្គ្រាមអ៊ីរ៉ង់ នឹងជាការសម្រេចចិត្តរួមគ្នា ជាមួយនឹង លោក Netanyahu។

ប្រធានាធិបតីអាមេរិក បាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងមានធាតុចូល ក្នុងការដោះស្រាយជម្លោះ ដែលកំពុងកើនឡើង ជាមួយនឹងរបបអ៊ីរ៉ង់ ដែលឥឡូវ ចូលដល់ថ្ងៃទី ១០ហើយ។

លោក Trump ធ្លាប់បានប្រាប់កាសែត The Telegraph ថា សង្រ្គាមនឹងមានរយៈពេល ៤ សប្តាហ៍ ទោះបីជាលេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt ធ្លាប់អះអាងផងដែរថា ជម្លោះនេះ អាចអូសបន្លាយរយៈពេល ៦សប្តាហ៍៕

ប្រភពពី The Telegraph ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner