ក្រសួងប្រៃសណីយ៍ចូលរួមកិច្ចប្រជុំពិភាក្សាអំពីថ្នាលសហការកិច្ចការរដ្ឋបាល ជាមួយក្រសួងទេសចរណ៍

ភ្នំពេញ៖ ឯកឧត្តម ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦បានដឹកនាំក្រុមការងារបរិវត្តកម្មឌីជីថលក្រសួង ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយឯកឧត្តម នាង ម៉ៅ រដ្ឋលេខាធិការក្រសួងទេសចរណ៍ អំពីថ្នាលសហការកិច្ចការរដ្ឋបាល នៅទីស្តីការក្រសួងទេសចរណ៍។

ជំនួបពិភាក្សានេះ ក្នុងគោលបំណងដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងរដ្ឋបាលសាធារណៈ ដែលរួមមាន ផែនការដាក់ឱ្យប្រើប្រាស់ថ្នាលសហការកិច្ចការរដ្ឋបាល ដើម្បីជំនួសឱ្យការធ្វើការងារតាមបែបប្រពៃណី ឬក្រដាសស្នាម មកជាបែបឌីជីថលវិញ ដែលមានភាពរហ័ស និងមានសុវត្ថិភាពខ្ពស់ ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ធានាថាការអនុវត្តការងារក្នុងក្រសួង ដើរស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងផែនទីបង្ហាញផ្លូវរបស់រាជរដ្ឋាភិបាល៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner