ស្រីលង្កាផ្អាក WhatsApp និង Facebook ក្រោយផ្ទុះគ្រាប់បែកស្លាប់មនុស្សជាង២០០នាក់
អត្ថបទដោយ៖
Kien Sereyvuth
រដ្ឋាភិបាលប្រទេសស្រីលង្កាបានសម្រេចផ្អាកឲ្យលែងដំណើរការកម្មវិធីបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកកាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ ដោយមានមនុស្សជាង ២០០ នាក់បានស្លាប់ និងជាច្រើនរយនាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរនៅព្រះវិហារ Roman Catholic និងសណ្ឋាគារធំៗប៉ុន្មានកន្លែង។
លោក Udaya Seneviratne ជំនួយការផ្ទាល់របស់ប្រធានាធិបតីប្រទេសស្រីលង្កាបានឲ្យដឹងថាដើម្បីបញ្ចៀសការចែកចាយព័ត៌មានមិនពិតទាក់ទិននឹងការវាយប្រហារដ៏ធ្ងន់ធ្ងរខាងលើ រដ្ឋាភិបាលស្រីលង្កាក៏សម្រេចផ្អាកលែងឲ្យដំណើរការកម្មវិធីបណ្តាញសង្គមធំៗ។
តាមការឆ្លើយតបពីពលរដ្ឋប្រចាំតំបន់ សម្រាប់ WhatsApp និង Facebook មិនអាចប្រើប្រាស់បាននោះទេ ពោលគឺអ្នកប្រើប្រាស់អាចភ្ជាប់ការទាក់ទងគ្នាតែតាមរយៈ SMS ឬ Twitter តែប៉ុណ្ណោះ៕