អ៊ីស្រាអែល វាយប្រហាររោងចក្រគីមីឥន្ធនៈធំបំផុត របស់អ៊ីរ៉ង់

ហ្ស៊េរុយសាឡិម ៖ ប្រទេស អ៊ីស្រាអែល និយាយថា ខ្លួនបានវាយប្រហាររោងចក្រគីមីឥន្ធនៈធំបំផុត របស់ប្រទេស អ៊ីរ៉ង់។

រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក Israel Katz បានប្រកាស កាលពីថ្ងៃចន្ទថា អ៊ីស្រាអែលបានធ្វើ “ការវាយប្រហារដ៏ខ្លាំងក្លា” លើបរិវេណរោងចក្រគីមីឥន្ធនៈដ៏ធំបំផុតរបស់អ៊ីរ៉ង់ ដោយប្រតិបត្តិករបាននិយាយថា ខ្លួនកំពុងវាយតម្លៃការខូចខាត ដោយសារតែសកម្មភាពវាយប្រហារនេះ។

លោក Katz បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ ជាវីដេអូមួយ ថា រោងចក្រគីមីឥន្ធនៈនេះ មានទីតាំងនៅ តំបន់ Asaluyeh។ ជាតំបន់ ចំណុចកណ្តាល ទទួលខុសត្រូវចំពោះការផលិតគីមីឥន្ធនៈ ប្រហែល ៥០% របស់ប្រទេសអ៊ីរ៉ង់។

អ៊ីស្រាអ៊ែល បានធ្វើការវាយប្រហារ ស្រដៀងគ្នានេះ ទៅលើតំបន់ពិសេសប្រេង Mahshahr ក្នុងខេត្ត Khuzestan ភាគនិរតី របស់ អ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ផងដែរ ខណៈដែល មន្ត្រីអ៊ីរ៉ង់ក្នុងតំបន់ បាននិយាយថា មនុស្ស ៥នាក់ បានស្លាប់។

យ៉ាងណា មិនមានអ្នករងរបួស ត្រូវបានរាយការណ៍ឡើយ អំឡុងការវាយប្រហារ កាលពីថ្ងៃចន្ទ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ អ៊ីរ៉ង់៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner