យើងរួមគ្នានាំយកក្ដីស្រឡាញ់ និងការនឹករឭក ជូនវីរកងទ័ពក្នុងឱកាសបុណ្យចូលឆ្នាំថ្មី!

នាព្រឹកថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហេង សុខណាង សមាជិកគណៈអចិន្រ្តៃយ៍ នៃសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានអញ្ជើញដឹកនាំសហការី នាំយកក្រមា និងសារជូនពរពីបងប្អូនប្រជាជនជួរក្រោយ ទៅចែកជូនដល់វីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណង ផ្តល់កម្លាំងចិត្ត និងបង្ហាញការនឹករឭក ការគោរព និងការគាំទ្រពីប្រជាជនជួរក្រោយ ចំពោះវីរកងទ័ពដែលកំពុងបំពេញភារកិច្ចការពារទឹកដី។

បន្ទាប់ពីបានស្ដាប់នូវគោលបំណង និងទទួលបានសារពីប្រជាជនជួរក្រោយដោយផ្ទាល់ដៃ បងៗវីរកងទ័ពបានសម្ដែងក្ដីសោមនស្សរីករាយ និងអារម្មណ៍រំភើបយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងប្រជាជនជួរក្រោយទាំងអស់ ដែលតែងនឹករឭក និងមិនដែលមិនភ្លេចកងទ័ពជួរមុខទោះក្នុងកាលៈទេសៈណាក៏ដោយ។ នេះជាកម្លាំងចិត្តដ៏ធំធេង ដែលធ្វើឱ្យកងទ័ពទាំងអស់ មិនមានអារម្មណ៍ថាឯកា ហើយមានឆន្ទៈក្នុងការបន្តឈរជើងយ៉ាងរឹងមាំក្នុងបេសកកម្មការពារទឹកដី និងអធិបតេយ្យភាពជាតិ។

សូមជម្រាបថា លើសពីក្រមា និងសារជូនពរ សកម្មភាពនេះគឺជាការបង្ហាញយ៉ាងច្បាស់នៃមនោសញ្ចេតនា និងចំណងសាមគ្គីភាពដ៏ជ្រាលជ្រៅរវាងប្រជាជន និងកងទ័ព ដែលតែងតែឈរជាមួយគ្នាទាំងក្នុងពេលមានសុខសន្តិភាព និងក្នុងកាលៈទេសៈលំបាក។ ជាមួយគ្នានេះ វាក៏បញ្ជាក់ថា ពេលកាន់តែលំបាក ប្រជាជនខ្មែរកាន់តែរួបរួម និងកាន់តែរឹងមាំ។

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner