ជប៉ុនផ្តល់ឥណទានសម្បទាន ៤៦លានដុល្លារសម្រាប់គម្រោងការពារទឹកជំនន់ និងអភិវឌ្ឍន៍បណ្តាញបង្ហូរទឹកកខ្វក់ នៅភ្នំពេញ

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ «គម្រោងការពារទឹកជំនន់ និងអភិវឌ្ឍន៍បណ្តាញបង្ហូរទឹកកខ្វក់នៅរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី១)» ។

យោតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស គម្រោង ដែលបានចុះហត្ថលេខានៅទីស្តការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនេះ មានទឹកប្រាក់ចំនួន ៦ ៩០៨ លានយ៉េន ឬប្រមាណ ៤៦លានដុល្លារអាមេរិក។

គម្រោងនេះ នឹងជួយបង្កើនភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធនៅរាជធានីភ្នំពេញ ប្រឆាំងនឹងការជន់លិច ដោយបង្ការផលប៉ះពាល់អវិជ្ជមានលើជីវភាពប្រចាំថ្ងៃ និងសកម្មភាពសេដ្ឋកិច្ច ។

ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុន ក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន ៕

ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner