ប្រមុខ UN ព្រមានពីការរីកសាយអាវុធនុយក្លេអ៊ែរ

អ.ស.ប ៖ ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានពីការរីកសាយអាវុធនុយក្លេអ៊ែរ ដែលកំពុងបង្កើនល្បឿន យ៉ាងខ្លាំង។

ថ្លែងពេលបើកកិច្ចប្រជុំដ៏ចង្អៀត នៃ ប្រទេសហត្ថលេខី សន្ធិសញ្ញាមិនរីកសាយភាយអាវុធប្រល័យលោក កាលពីថ្ងៃចន្ទ, ប្រមុខ UN លោក Antonio Guterres មានគូសបញ្ជាក់ថា «អ្នកប្រឹងប្រែង លើការរីកសាយអាវុធនុយក្លេអ៊ែរ កំពុងពន្លឿន … ការប្តេជ្ញាចិត្ត នៅតែមិនបានសម្រេច…ការជឿទុកចិត្ត និង ភាពជឿជាក់ បានធ្លាក់ចុះ»។ លោក Guterres បញ្ជាក់ថា «សន្ធិសញ្ញានេះ ត្រូវបានបំផ្លាញ ដូច្នេះ យើងត្រូវតែធ្វើឱ្យរស់ឡើងវិញ នូវសន្ធិសញ្ញានុយក្លេអ៊ែរ»។

បើតាម Yahoo, សន្ធិសញ្ញា មិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ហៅកាត់ NPT ដែលចុះហត្ថលេខាដោយប្រទេសស្ទើរតែទាំងអស់ នៅលើភពផែនដី មានបំណងទប់ស្កាត់ការរីករាលដាល អាវុធនុយក្លេអ៊ែរ និងលើកទឹកចិត្តកិច្ចសហប្រតិបត្តិការ លើគម្រោងនុយក្លេអ៊ែរស៊ីវិល។

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ស្តុកហូម ហៅកាត់ SIPRI បានរាយការណ៍ថា ប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ធំៗ ចំនួន ៩ មានដូចជា រុស្ស៊ី, សហរដ្ឋអាមេរិក, បារាំង, ចក្រភពអង់គ្លេស, ចិន, ឥណ្ឌា ប៉ាគីស្ថាន, អ៊ីស្រាអែល និង កូរ៉េខាងជើង ដែលមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន សរុប ១ម៉ឺន២ពាន់២៤១គ្រាប់ គិតត្រឹមខែមករា ឆ្នាំ២០២៥។

យោងតាម SIPRI បានឱ្យដឹងថា សហរដ្ឋអាមេរិក និង រុស្ស៊ី កាន់កាប់អាវុធនុយក្លេអ៊ែរ ជិត ៩០ ភាគរយនៅទូទាំងពិភពលោក ហើយបានអនុវត្តកម្មវិធីសំខាន់ៗ ដើម្បីធ្វើទំនើបកម្ម អាវុធប្រល័យលោកទាំងនេះ ក្នុងរយៈពេល ប៉ុន្មានឆ្នាំ ថ្មីៗនេះ៕

ប្រភពពី AFP, Yahoo ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner