បារាំងគ្រោងបញ្ជូនកងទ័ព រថក្រោះ និងរថពាសដែកទៅកាន់ប្រទេសអេស្តូនី នាសប្តាហ៍ក្រោយ

បារំាង៖ កងទ័ពបារាំងប្រមាណ៣០០នាក់ត្រូវគេរាយការណ៍ថា នឹងទៅដល់ទីក្រុង Tapa ប្រទេសអេស្តូនី ដែលស្ថិតនៅចម្ងាយត្រឹម១៤០គីឡូម៉ែត្រពីព្រំប្រទល់ ប្រទេសរុស្ស៊ីនាសប្តាហ៍ក្រោយនេះ ខណៈរថក្រោះចំនួន៥គ្រឿង និងរថពាសដែក២០គ្រឿងទៀតក៏នឹងត្រូវដាក់ពង្រាយនៅទីនោះផងដែរ នេះបើតាមប្រភពពីស្ថានទូតបារាំងប្រចាំអេស្តូនី ។

ពលទាហានបារំាងនឹងស្ថិតនៅក្នុងទឹកដីនៃប្រទេសអេស្តូនី រហូតដល់ចុងខែសីហាខាងមុខនេះ ស្ថិតក្រោមក្របខណ្ឌនៃបេសកកម្ម FRA-EFP PYNX ដែលមានគោលដៅបង្កើនវត្តមានអង្គការ NATO នៅតាមប្រទេសតំបន់បាល់ទិចនិងនៅប៉ូឡូញ ។

ពាក់ព័ន្ធនឹងការបង្កើនសកម្មភាពកងកម្លំាងរបស់អង្គការ NATO នៅក្នុងតំបន់ក្បែរព្រំដែនប្រទេសរបស់ខ្លួន ទីក្រុងម៉ូស្គូបានបង្ហាញការព្រួយបារម្ភជាច្រើនលើកមកហើយ ដោយបញ្ជាក់ថា រុស្ស៊ីពុំបានបង្កការគំរាមកំហែងដល់ប្រទេសណាមួយឡើយ ប៉ុន្តែក៏មិនបណ្តោយឲ្យសកម្មភាពអាចបង្កគ្រោះថ្នាក់នានា ប្រព្រឹត្តទៅ ដោយពុំមានការឃ្លាំមើលនោះដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner