មេដឹកនំា៣៧ប្រទេសនឹងចូលរួមវេទិកាអន្តរជាតិ «គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយ» ជាលើកទីពីរនៅប្រទេសចិននាសប្តាហ៍ក្រោយ

ចិន៖ វេទិកាខ្សែក្រវាត់មួយផ្លូវមួយ (BRF) សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងត្រូវរៀបចំធ្វើឡើងជាលើកទីពីរនៅក្នុងទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី២៥ ដល់ទី២៧ ខែមេសា នេះបើតាមការប្រកាសរបស់រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ។

លោក វ៉ាង យី បានបញ្ជាក់ថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នឹងចូលរួមពិធីបើកវេទិកាខាងលើ ហើយផ្តល់ការថ្លែងសុន្ទរកថាគន្លឹះ ដោយវេទិកាខ្សែក្រវាត់មួយផ្លូវមួយលើកទីពីរនេះ មានគោលដៅបំផុសឲ្យមានកិច្ចសហប្រតិបត្តិការដែលប្រកបដោយគុណភាពខ្ពស់ នៅក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយ ។

សូមរំលឹកថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយផ្លូវមួយ» គឺជាផែនការប្រកបដោយមហិច្ឆតារបស់លោក ស៊ី ជិនពីង ស្តីពីការបង្កើតបណ្តាញហេដ្ឋារចនាសម្ព័ន្ធដ៏ធំធេងមួយ ក្រោមទិសដៅតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអាស៊ី អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្រិ្វក តាមរយៈផ្លូវគោក និងផ្លូវទឹក ដោយចិនចាត់ទុកគម្រោងនេះប្រៀបដូចជាការបង្កើតវិថីសូត្រថ្មីរបស់ខ្លួន ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner