វ៉េណេស៊ុយអេឡា ថា មិនដែរគិតធ្វើជារដ្ឋទី៥១ របស់អាមេរិក
ការ៉ាកាស ៖ ប្រធានាធិបតីស្តីទី បានអះអាង កាលពីថ្ងៃចន្ទថា វ៉េណេស៊ុយអេឡា មិនដែរគិតចង់ក្លាយជារដ្ឋទី ៥១ របស់សហរដ្ឋអាមេរិកនោះឡើយ។
ការឆ្លើយតបនេះ បន្ទាប់ពីមានការសង្ស័យថា ប្រធានាធិបតីអាមេរិក លោក Donald Trump ចង់ស្នើធ្វើយ៉ាងដូច្នេះ ពោលគឺនៅក្រោយការចាប់ខ្លួន មេដឹកនាំប្រទេស គឺ លោក Nicolas Maduro ដល់រដ្ឋធានីការ៉ាកាស
នៅពេលចាកចេញពីសវនាការ តុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ លោកស្រី Delcy Rodriguez បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅពេលសួរនាំ ថា «រឿងនេះ នឹងមិនត្រូវបានពិចារណានោះទេ» ។
បើតាម AFP , ចាប់តាំងពីសហរដ្ឋអាមេរិក ចាប់ខ្លួន លោក Maduro កាលពីថ្ងៃទី ៣ ខែមករា មក លោក Trump បានអួតអាងពីការគ្រប់គ្រងប្រទេស តំបន់ Caribbean ដែលសម្បូរប្រេង មួយនេះ។ ចុងក្រោយនេះ មានសេចក្តីរាយការណ៍ថា លោកបានប្រាប់ Fox News កាលពីថ្ងៃចន្ទថា លោកកំពុងពិចារណាយ៉ាងខ្លាំង ក្នុងការធ្វើឱ្យប្រទេស វ៉េណេស៊ុយអេឡា ក្លាយជារដ្ឋទី ៥១ ។
ជាមួយគ្នានេះ នៅក្នុងការបង្ហោះ លើបណ្តាញសង្គម Truth Social កាលពីខែមីនា, មេដឹកនាំអាមេរិករូបនេះ បានសរសេរថា «រឿងល្អកំពុងកើតឡើង ចំពោះប្រទេសវេណេហ្ស៊ុយអេឡា …រដ្ឋទី៥១! តើជាប្រទេសណាទៅ? »
កាលពីខែមីនា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងការ៉ាកាស បានបង្កើតទំនាក់ទំនងការទូតឡើងវិញ ខណៈដែលគណបក្សប្រឆាំងវេណេស៊ុយអេឡា បានទាមទារឲ្យមានការបោះឆ្នោត៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត