កម្ពុជាចែករំលែកបទពិសោធនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដល់គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ភ្នំពេញ៖ ឯកឧត្តម ហាក់ សុខហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចែករំលែកបទពិសោធនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Financial Management Information System – FMIS) ដល់គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយឯកឧត្តម Phouvong Kittavong អនុរដ្ឋមន្រ្តី នៃក្រសួងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស ចំនួន ២៥រូប និងវត្តមានរបស់កញ្ញា Tessa Clear Cullen អ្នកជំនាញវិស័យសាធារណៈនិងជាប្រធានកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំប្រទេសកម្ពុជានិងឡាវ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ក.ប.ទ. ចំនួន ២០រូប នៅទីស្តីការក្រសួង។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការនិងមន្រ្តីជំនាញ ក.ប.ទ. បានធ្វើបទបង្ហាញអំពីប្រវត្តិដំណើរការ ភាពជោគជ័យ និងបញ្ហាប្រឈមនៃការប្រើប្រាស់ FMIS ចាប់ពីឆ្នាំ២០១៧។ គណៈប្រតិភូឡាវក៏បានអញ្ជើញពិនិត្យដំណើរជាក់ស្តែងនៃការប្រើប្រាស់ប្រព័ន្ធ FMIS នៅនាយកដ្ឋានផែនការនិងហិរញ្ញវត្ថុផងដែរ។ ក្នុងឱកាសនេះ ឯកឧត្តមអនុរដ្ឋមន្រ្តី Phouvong Kittavong បានថ្លែងអំណរគុណចំពោះការចែករំលែកបទពិសោធក្នុងនាមជាក្រសួងប្រើប្រាស់ប្រព័ន្ធ FMIS ហើយឯកឧត្តមនឹងយកបទពិសោធជាក់ស្តែងល្អៗទាំងនេះ ដើម្បីត្រៀមក្នុងការដាក់ឱ្យអនុវត្តប្រព័ន្ធ IFMIS របស់ឡាវនៅឆ្នាំ២០២៧ខាងមុខ។

គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញមកបំពេញទស្សនកិច្ចសិក្សា នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីសិក្សា និង ដកស្រង់បទពិសោធជាក់ស្តែង ក្នុងការរៀបចំ ការកសាង ការអភិវឌ្ឍ និង ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ដំណើរទស្សនកិច្ចសិក្សានេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១-១៣ ខែឧសភា ឆ្នាំ២០២៦ នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក.ប.ទ.៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner