ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញធ្វើជំរឿនមន្រ្តីរាជការ ដើម្បីគ្រប់គ្រងទិន្នន័យ និងស្ថានភាពមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញធ្វើជំរឿនមន្រ្តីរាជការដែលបានសហការរៀបចំឡើងដោយក្រសួងមុខងារសាធារណៈ និង ក.ប.ទ. រយៈពេលពីរថ្ងៃ នៅទីស្ដីការ ក.ប.ទ.។
ថ្លែងក្នុងពិធីធ្វើជំរឿន ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើជំរឿនមន្ត្រីរាជការ តាមរយៈការជំរុញការចូលរួមពីមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងការសម្របសម្រួលឱ្យដំណើរការបានរលូន និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ការធ្វើជំរឿនមន្ត្រីរាជការ គឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពរដ្ឋបាលសាធារណៈដោយប្រើបច្ចេកវិទ្យា ធានាភាពត្រឹមត្រូវនៃទិន្នន័យធនធានមនុស្ស គាំទ្រដល់ការរៀបចំផែនការអភិវឌ្ឍសមត្ថភាពមន្ត្រី សំដៅកសាងរដ្ឋបាលសាធារណៈទំនើប និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ ស្របតាមចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner