ក្រសួងមុខងារសាធារណៈបន្តរៀបចំការប្រឡងជ្រើសរើសមន្រ្តីជាង៥ពាន់នាក់ទៀតនៅឆ្នាំនេះ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានមានប្រសាសន៍ថា ក្រសួងមុខងារសាធារណៈនឹងរៀបចំការប្រឡងជ្រើសរើសមន្រ្តីចំនួនជាង៥ពាន់នាក់នៅឆ្នាំនេះ។ ការជ្រើសរើសនេះ គឺដើម្បីបំពេញបន្ថែមនៅក្នុងក្របខណ្ឌក្រសួងយុត្តិធម៌, អគ្គនាយកដ្ឋានពន្ធដារ, វិទ្យាស្ថានជាតិស្ថិតិ, គ្រូបង្រៀននិងគ្រូពេទ្យ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី លើកឡើងបែបនេះ នៅក្នុងពិធី «សំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រី ដើម្បីបម្រើការងារតាមក្រសួង ស្ថាប័ន» នៅសាលាភូមិន្ទរដ្ឋបាលកាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។
សូមរំលឹកថា ក្នុងអាណត្តិទី៧នៃរដ្ឋសភាព ក្រសួងមុខងារសាធារណៈ បានដឹកនាំរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការក្របខណ្ឌ និងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារចំនួន៥៨លើករួចមកហើយ៕
ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា
