រកឃើញសត្វកម្រជិតផុតពូជ១៤ប្រភេទ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ រយៈពេល៣ខែចុងក្រោយនេះ
រយៈពេល៣ខែចុងក្រោយនេះ អ្នកស្រាវជ្រាវបានរកឃើញសត្វកម្រជិតផុតពូជ១៤ប្រភេទ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ នៃភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ នេះបើយោងតាមលទ្ធផលនៃការសិក្សារបស់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជានៃក្រសួងបរិស្ថាន ធ្វើឡើងចាប់ពីដើមខែមេសា ដល់ចុងខែមិថុនា ឆ្នាំ២០២៦នេះ។
សត្វទាំង១៤ប្រភេទនេះរួមមានដូចជា៖ ដំរីអាស៊ី, ខ្ទីង, កែះ, ប្រើសស្បូវ, ខ្លាឃ្មុំតូច, ខ្លាឃ្មុំធំ, ខ្លាភ្ញីថ្មកែវ, ឆ្កែព្រៃ, កំពីងដូង, ស្វាក្តាម, ស្វាត្រោស, កំពីងដូង, ខ្ទីន និងពង្រូល។ ប្រភេទថនិកសត្វ បក្សី ល្មូនទទួលរងគ្រោះថ្នាក់តិចតួចមួយចំនួនទៀតក៏កំពុងមានវត្តមាននៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។
គួរបញ្ជាក់ថាក្រៅពីបង្ហាញសត្វកម្រដែលរងឃើញក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ និងនេះ ក្រសួងបរិស្ថានក៏បានបង្ហាញពីសត្វភេខ្លួនរលោង ដែលជាសត្វកម្រមួយប្រភេទផងដែរ។
ភេខ្លួនរលោងមានដងខ្លួនរលោងរាបស្មើ និងមានកន្ទុយសំប៉ែង បំពងក បបូរមាត់លើថ្ពាល់ ក និងទ្រូងមានពណ៌លើឿងស្រាល។ ភេប្រភេទនេះមានរស់នៅតាមតំបន់វាលទំនាប ដូចជានៅតាមមាត់ពាមទន្លេ មាត់ទន្លេ ព្រៃកោងកាង ស្ទឹង បឹង និងអូរ។
ភេខ្លួនរលោងនេះរស់នៅជាក្រុមគ្រួសារដែលមានមេបា និងកូនរបស់វាដូចជាប្រភេទភេដទៃទៀតដែរ។ ពួកវាតែងតែរួបរួមគ្នាជាច្រើនក្រុមក្នុងការរកចំណី ដែលជាវិធីមានប្រសិទ្ធភាពបំផុត ហើយអាហារសំខាន់របស់ពួកវា គឺពពួកសត្វសំបករឹង ដូចជាក្តាម លៀស គ្រំ និងត្រី។ សត្វកម្រទាំងនេះមានវត្តមាននៅក្នុងខេត្តក្រចេះ ព្រែកទាល់ និងស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ក្រៅពីកម្ពុជា គេក៏ឃើញមានវត្តមានសត្វភេកម្រទាំងនេះនៅក្នុងប្រទេសប៉ាគីស្ថាន និងឥណ្ឌា រហូតដល់តំបន់ជាច្រើននៅអាស៊ីអាគ្នេយ៍ផងដែរ៕
ដោយ៖ម៉ាដេប៉ូ





