អ៊ីរ៉ង់ ថា អាមេរិករំលោភលើអនុស្សរណៈនៃការយោគយល់
តេហេរ៉ង់ ៖ ប្រទេស អ៊ីរ៉ង់ នៅថ្ងៃពុធនេះ បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទរំលោភលើអនុស្សរណៈនៃការយោគយល់គ្នា ទីក្រុងអ៊ីស្លាម៉ាបាដ។
អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយថា ការវាយប្រហាររបស់អាមេរិក លើអ៊ីរ៉ង់ បានរំលោភលើប្រការទីមួយ និងទីពីរ នៃ MOU ទីក្រុងអ៊ីស្លាម៉ាបាដ នេះបើយោងតាមរបាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន Fars។
ទីភ្នាក់ងារសារព័ត៌មាននេះ បានដកស្រង់សម្តី របស់លោក Gharibabadi ដែលបាននិយាយបន្ថែមថា «ក្នុងរយៈពេលបីសប្តាហ៍ កន្លងមកនេះ សហរដ្ឋអាមេរិកបានរំលោភលើលក្ខខណ្ឌនៃអនុស្សរណៈ ម្តងហើយម្តងទៀត»។
បើតាម Tass, ការប្រកាសនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពី បញ្ជាការកណ្តាលសហរដ្ឋអាមេរិក ហៅកាត់ CENTCOM បានរាយការណ៍ថា ពួកគេបានចាប់ផ្តើមការវាយប្រហារដ៏ខ្លាំងក្លា ជាបន្តបន្ទាប់ ប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលពួកគេអះអាងថា ជាការវាយប្រហារ ដោយសាធារណរដ្ឋអ៊ីស្លាម លើនាវាចំនួនបីគ្រឿង នៅក្នុងច្រកសមុទ្រ Hormuz៕
ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត
