បាញ់ប្រហារនៅទីប្រជុំជនកាណាដា ស្លាប់និងបួស៥នាក់

អូតាវ៉ា ៖ មនុស្ស២នាក់បានស្លាប់ ហើយ៣នាក់ផ្សេងទៀតរងរបួស អំឡុងការបាញ់ប្រហារ នៅតំបន់ទីប្រជុំជន ស្ថិតក្នុងទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា កាលពីយប់ថ្ងៃសៅរ៍។

ប៉ូលីសកំពុងស្វែងរកជនបាញ់ប្រហារម្នាក់ ដែលគេជឿថា បើកការវាយប្រហារ នៅក្នុងតំបន់ ដែលមានហាង និងភោជនីយដ្ឋានប្រមូលផ្តុំជាច្រើន។

ប៉ូលីសទីក្រុងតូរ៉ុនតូ ស្នើឲ្យជៀសវាងតំបន់នោះជាបន្ទាន់ ហើយធ្វើតាមការណែនាំទាំងអស់ ប៉ុន្តែ ក្រោយមក នគរបាលធានាសុវត្ថិភាពកន្លែងកើតហេតុវិញ។

ហេតុការណ៍នេះកើតឡើងភ្លាមៗ បន្ទាប់ពីការបាញ់ប្រហារមួយផ្សេងទៀត នៅទីក្រុងម៉ុងរ៉េអាល់ កាលពីចុងខែមុន ដោយមនុស្សពីរនាក់ រួមទាំង មន្ត្រីប៉ូលីសម្នាក់ ត្រូវបានសម្លាប់ដោយជនល្មើសម្នាក់ ប៉ុន្តែ បន្ទាប់មក ខ្មាន់កាំភ្លើងត្រូវបានបាញ់សម្លាប់ ដោយសមត្ថកិច្ចអនុវត្តច្បាប់។

កាលពីខែកុម្ភៈ ការបាញ់ប្រហារ នៅភាគខាងលិច នៃទីក្រុង Tumbler Ridge បានសម្លាប់មនុស្ស ចំនួន៨នាក់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner