អេមីរ៉ាត់ អារ៉ាប់រួម ទប់ស្កាត់ការវាយប្រហារ មីស៊ីល និង ដ្រូនអ៊ីរ៉ង់

រីយ៉ាដ ៖ ក្រសួងការពារជាតិ ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម បានទប់ស្កាត់ការវាយប្រហារដោយមីស៊ីល និង យន្តហោះគ្មានមនុស្សបើកពីអ៊ីរ៉ង់ នេះបើតាមបញ្ជាក់របស់ក្រសួង នៅថ្ងៃអាទិត្យនេះ។

ក្រសួងការពារជាតិ អេមីរ៉ាត់ អារ៉ាប់រួម បាននិយាយថា «នៅពេលនេះ ការការពារដែនអាកាសរបស់អារ៉ាប់រួម កំពុងទប់ស្កាត់ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលបាញ់ចេញពីទិសដៅអ៊ីរ៉ង់»។

ដូចគ្នានេះដែរ ស៊ីរ៉ែនការពារជនស៊ីវិលបានបន្លឺឡើង នៅក្នុងប្រទេសបារ៉ែន។ ក្រៅពីនេះ សំឡេងផ្ទុះ ដែលទំនងជាបណ្តាលមកពីការការពារដែនអាកាសវាយប្រហារគោលដៅ ត្រូវបានឮនៅក្នុងរដ្ឋធានីដូហា របស់ប្រទេសកាតា ដូចគ្នា។

បើតាម Tass, ព័ត៌មានទាំងនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីប៉ុស្តិ៍ទូរទស្សន៍ Press របស់អ៊ីរ៉ង់បានរាយការណ៍ថា សាធារណរដ្ឋអ៊ីស្លាមបានចាប់ផ្តើមការវាយប្រហាររបស់ខ្លួន ប្រឆាំងនឹងគោលដៅរបស់សហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner