អាល្លឺម៉ង់ ត្រៀមចាយ ១០០ លានដុល្លារ ទិញដ្រូនពិឃាត ៥០,០០០ គ្រឿង ទៅឱ្យ អ៊ុយក្រែន
ប៊ែរឡាំង ៖ ប្រទេសអាល្លឺម៉ង់បានសម្រេចផ្តល់មូលនិធិជាង ១០៣ លានដុល្លារ ដើម្បីទិញយន្តហោះយន្តហោះគ្មានមនុស្សបើកប្រយុទ្ធចំនួន ៥០.០០០ គ្រឿង ឱ្យទៅប្រទេសអ៊ុយក្រែន ។
បើតាម Straits times ចេញផ្សាយថ្ងៃ អាទិត្យ, មូលនិធិទិញដ្រូននេះ គឺជាការទិញដូរយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតមួយរបស់ប្រទេសលោកខាងលិច ដើម្បីជួយគាំទ្រដល់អ៊ុយក្រែនទប់ទល់នឹងកងទ័ពរុស្ស៊ី ។
ការបញ្ជាទិញនេះ ផ្តោតលើដ្រូនពិឃាតធុនស្រាលម៉ូដែល Shrike ផលិតដោយក្រុមហ៊ុន SkyFall របស់អ៊ុយក្រែន ។ ដ្រូននេះ ត្រូវបានបំពាក់ដោយ Software របស់ក្រុមហ៊ុនបច្ចេកវិទ្យា Auterion របស់សហរដ្ឋអាមេរិក ដែលមានសមត្ថភាពអាចតាមដាន និងវាយប្រហារគោលដៅចល័តដោយស្វ័យប្រវត្តិ ។
Shrike ជាដ្រូនមានតម្លៃសមរម្យ និងត្រូវបានដាក់ពង្រាយនៅអ៊ុយក្រែនតាំងពីឆ្នាំ ២០២៣កន្លងមក ហើយថ្មីៗនេះ ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនៅក្រៅប្រទេស ។
យោងតាមការលើកឡើងរបស់នាយកប្រតិបត្តិក្រុមហ៊ុន Auterion លោក Lorenz Meier, យន្តហោះដ្រូនមួយចំនួនត្រូវបានប្រគល់ឱ្យអ៊ុយក្រែនរួចរាល់ហើយ ខណៈចំនួនដែលនៅសល់នឹងបញ្ជូនទៅឱ្យអស់ក្នុងឆ្នាំនេះ ។
ក្រៅពីអាល្លឺម៉ង់, កាលពីខែមុន ចក្រភពអង់គ្លេសក៏បានប្រកាសនឹងផ្តល់ដ្រូនចំនួន ១៥០.០០០ គ្រឿងដល់អ៊ុយក្រែននៅក្នុងឆ្នាំនេះផងដែរ ជាផ្នែកមួយនៃកញ្ចប់ថវិកាការពារជាតិដ៏ធំ ដែលមានតម្លៃជាង ១,០០០ លានដុល្លារ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា