លោក ត្រាំ ៖ ច្រកហ័រមូសសម្រាប់នាវាទាំងអស់ លើកលែងតែ របស់អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ច្រកសមុទ្រហ័រមូស ត្រូវបើកចំហរសម្រាប់នាវាទាំងអស់ លើកលែងតែ កប៉ាល់របស់អ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយរបស់ Tass កាលពីថ្ងៃអង្គារ។

សារព័ត៌មានរុស្ស៊ីមួយនេះ បានដកស្រង់សម្តី របស់មេដឹកនាំទីក្រុងវ៉ាស៊ីនតោនយ៉ាងដូច្នេះ តាមរយៈសំណេរ របស់លោក ត្រាំ ដោយផ្ទាល់ ដែលបង្ហោះនៅលើបណ្តាញសង្គម Truth Social។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានមានប្រសាសន៍ថា «ដូច្នេះ យើងនឹងមានការបិទផ្លូវទាំងស្រុង ចំពោះតែនាវាដែលចូលមក និងចេញមកពីកំពង់ផែអ៊ីរ៉ង់ ឬ ដឹកជញ្ជូនអ្វីដែលទាក់ទងនឹងទំនិញរបស់អ៊ីរ៉ង់ប៉ុណ្ណោះ»។

បើតាម Anadolu , ច្រកសមុទ្រ Hormuz គឺជាចំណុចបង្កើនភាពតានតឹងជាថ្មី រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងរយៈពេល ប៉ុន្មានថ្ងៃ ថ្មីៗនេះ ពោលគឺដោយសារតែ គូរជម្លោះទាំងពីរបានវាយប្រហារគ្នា ទៅវិញទៅមក បើទោះបីជាមានអនុស្សរណៈយោគយល់គ្នា ឬ MOU សម្របសម្រួលដោយប៉ាគីស្ថាន ដែលមានគោលបំណងបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា និង ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងក៏ដោយ៕

ប្រភព៖ Anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner